Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរក្នុងពិធីបុណ្យអុំទូកថ្ងៃដំបូង នៅខេត្តបាត់ដំបង មានជាង ៦ ម៉ឺននាក់​

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ០៩ តុលា​ម្សិលមិញ ជា​ថ្ងៃ​ដែល​ខេត្ត​បាត់ដំបង បាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ជា​ថ្ងៃ​ដំបូង ខណៈ​ថ្ងៃ​បុណ្យ​នេះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ០៩-១០ ខែ​តុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​មកពី​បណ្ដា​ខេត្ត​ផ្សេង​ផង បាន​ចូលរួម​យ៉ាង​ច្រើន​កុះករ ប្រកបដោយ​ក្តី​សប្បាយ​រីករាយ ជាមួយ​នឹង​បរិយាកាស​ដ៏​ល្អ មាន​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ល្អ​ប្រសើរ។​

ការ​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ដំបូង​នៅ​ខេត្ត​បាត់ដំបង​យ៉ាង​ច្រើន​កុះករ​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង លោក អ៊ុច អ៊ុំភីនីស្សារ៉ា បាន​បង្ហាញ​របាយការណ៍​អំពី​កំណើន​ភ្ញៀវ​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ២០២២ ថា នៅ​ថ្ងៃ​ទី ១ ត្រូវ​នឹង​ថ្ងៃ​ទី ០៩ ខែ​តុលា ជា​ថ្ងៃ​ប្រារព្ធ​ពិធី​អុំទូក ចេញ​ព្រះវស្សា តាម​ស្ទឹង​សង្កែ ក្នុង​ក្រុង​បាត់ដំបង មាន​កំណើន​ភ្ញៀវ​ចូលរួម​កម្សាន្ត​ ៦១.២៧៨ នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៨៩ នាក់។

បន្ថែម​ពី​នោះ ថ្ងៃ​ទី ២ ត្រូវ​នឹង​ថ្ងៃ​បញ្ចប់ នៃ​ពិធី​នេះ លោក​រំពឹង​ថា នឹង​មាន​កំណើន​បន្ថែម​ទៀត តាមរយៈ​ការ​បង្ក​បរិយាកាស​យ៉ាង​សប្បាយរីករាយ​បំផុត ដែល​ក្នុង​មួយ​ឆ្នាំ​មានតែ​មួយដង ខណៈ​ការ​ខកខាន​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​មួយ​នេះ​អស់​រយៈពេល ២ ឆ្នាំ​កន្លង​មក​ហើយ ដោយសារ​តែ​ជំងឺ​កូវីដ- ១៩ បាន​រារាំង​យ៉ាង​កាច​សាហាវ។

ចំណែក​សន្តិសុខ​សាធារណៈ ក៏​គេ​សង្កេត​ឃើញ​ថា មាន​ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ការពារ​បាន​ល្អ​ប្រសើរ មិន​ទាន់​មាន​ករណី​ណាមួយ​នឹង​កើតឡើង​នោះ​ទេ រហូត​មក​ដល់​ម៉ោង​នេះ៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម