Connect with us

ព័ត៌មានជាតិ

លោក សេង ធារិន ជួបសំណេះសំណាលក្រុមកីឡាករក្បាច់គុនកងពលតូចថ្មើរជើងលេខ ៥១

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍​ទោ សេង ធារិន នៅ​ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ២០២២ បាន​អញ្ជើញ​សំណេះសំណាល និង​ផ្តល់​ឱវាទ​ដល់​ក្រុម​កីឡាករ ចំនួន ១១ នាក់ របស់​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ ៥១ យោធភូមិភាគ​ទី ៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ ក្រុម​កីឡាករ ត្រៀម​ទៅ​ហ្វឹកហាត់​កីឡា​ក្បាច់គុន នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់ពី​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២២ ដល់​ខែ​ឧសភា ឆ្នាំ ២០២៣ និង​វិល​ត្រឡប់​ចូលរួម​ការ​ប្រកួត​ដណ្ដើម​មេដាយ​ស៊ីហ្គេម​លើក​ទី ៣២ ឆ្នាំ ២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​វិញ្ញាសា​កីឡា​បញ្ចា​សិលា​ឆ្នាំ ២០២៣ ជាពិសេស​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ក្បាច់គុន​របស់​កងយោធពលខេមរភូមិន្ទ។

លោក​ឧត្ដមសេនីយ៍​ទោ សេង ធារិន មេ​បញ្ជាការ​រង នាយសេនាធិការ យោធភូមិភាគ​ទី ៥ បាន​ធ្វើការ​កោតសរសើរ​ដល់​យោធិន​ដែល​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ ក្នុង​ការ​ហ្វឹកហាត់ រហូត​ទទួល​ការ​ជ្រើសរើស​ពី​សហព័ន្ធ​គុន​ល្បុក្កតោ​កម្ពុជា ទៅ​បន្ត​ហ្វឹកហាត់​នៅ​បរទេស​បន្ថែម​ទៀត ដែល​នេះ​គឺជា​ឱកាស​មាស​សម្រាប់​ប្អូនៗ ក្នុង​ការ​បញ្ចេញ​សមត្ថភាព កសាង​ស្នាដៃ ជូន​អង្គភាព និង​ជាតិ​មាតុភូមិ​កម្ពុជា​របស់​យើង ជាពិសេស​ត្រូវ​គោរព​រាល់​បទបញ្ជាផ្ទៃក្នុង ការណែនាំ និង​គោរព​ច្បាប់​នៅ​ប្រទេស​គេ​ឲ្យ​បានល្អ រក្សា​បាន​នូវ​សេចក្ដីថ្លៃថ្នូរ សក្ដិសម​ជា​យោធិន​កងយោធពលខេមរភូមិន្ទ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្ដមសេនីយ៍​ទោ ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​កីឡាករ ១១ នាក់ និង​អ្នក​គ្រប់គ្រង​ចំនួន ១ នាក់។ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា ២០០.០០០ រៀល និង​ជូនពរ​ឲ្យ​ប្អូន​ទាំងអស់​គ្នា​ហ្វឹកហាត់​ជោគជ័យ ទទួល​បាន​មេដាយ​គ្រប់ៗ​គ្នា៕

អត្ថបទ ៖ អ.ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

រដ្ឋញូវយ៉កចេញ​ច្បាប់អាកាសធាតុថ្មី ពិន័យ ក្រុមហ៊ុន​ឥន្ធនៈហ្វូស៊ីល ៧៥ ប៊ីលានដុល្លារ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

​កូរ៉េខាងត្បូង​ប្រឈមរឿង​នយោបាយ​ក្តៅ​ជាច្រើន​​នៅថ្ងៃសុក្រនេះ

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

Sokha Hotels

ព័ត៌មានពេញនិយម