ព័ត៌មានអន្ដរជាតិ
ទាហាន បេឡារុស និង រុស្ស៊ី ប្រកាសពួតដៃគ្នា (មានវីដេអូ)
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko កាលពីថ្ងៃចន្ទទី១១ខែតុលា បានប្រកាសថា ក្រុមការងារយោធារួមជាមួយរុស្ស៊ី នឹងដាក់ពង្រាយទៅកាន់ព្រំដែនភាគខាងលិចប្រទេស ក្បែរអ៊ុយក្រែន ចំពេលសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី កាន់តែក្តៅគគុក។

សារព័ត៌មានបេឡារុស Belta បានរាយការណ៍ថា លោក Lukashenko និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមលើការដាក់ពង្រាយកងទ័ព ដែលរួមមានកងកម្លាំងមកពីប្រទេសបេឡារុស និងរុស្ស៊ី។
លោក Lukashenko និយាយថា ក្រុមការងារនោះរួមមានទាហានជាង ១០០០នាក់ ហើយបានចាប់ផ្តើមបង្កើតរួចទៅហើយ។ លោកក៏បាននិយាយដែរថា ទាហានរុស្ស៊ីរាប់ពាន់នាក់ទៀតអាចនឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស នាពេលឆាប់ៗនេះ។

គួរបញ្ជាក់ជាថ្មី រុស្ស៊ីបានដាក់ពង្រាយទាហានរាប់ម៉ឺននាក់ទៅកាន់ប្រទេសបេឡារុស ជាទីតាំងបើកការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ហើយទាហានរាប់រយនាក់នៅតែឈរជើងនៅទីនោះ ដោយបាញ់មីស៊ីល និងវាយឆ្មក់តាមអាកាស។
ការដាក់ពង្រាយរួមគ្នាថ្មីនេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងនានារបស់អ៊ុយក្រែន ដើម្បីជាការសងសឹកចំពោះការផ្ទុះនៅលើស្ពានសំខាន់ ដែលតភ្ជាប់ដីគោករុស្ស៊ីទៅកាន់ឧបទ្វីបគ្រីមៀ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ អាមេរិក ថ្កោលទោសការបាញ់មីស៊ីលរបស់រុស្ស៊ី ខណៈលោក ពូទីន ថា នេះជាការសងសឹកអ៊ុយក្រែន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?