Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដកតំណែងអ្នកនាំពាក្យស្នងការនគរបាលភូមិភាគ ៤ ដោយសារសើច ពេលប្រទេសជាតិកំពុងមានទុក្ខ

បានផុស

នៅ

ស្នងការ​នគរបាលភូមិភាគ ៤ ថៃ បានចេញបញ្ជាឲ្យដក​លោក​ឧត្តមសេនីយ៍ Paisan Luesomboon ចេញពីតំណែង​អ្នក​នាំ​ពាក្យ​ស្នងការ​នគរបាលភូមិភាគ ៤ ដោយសារតែអ្នកនាំពាក្យរូននេះសើចមិនស្គាល់កាលៈទេសៈ អំឡុងពេលប្រទេសជាតិកំពុងមានទុក្ខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសារព័ត៌មានបានរាយការណ៍កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថា លោកឧត្តមសេនីយ៍ទោ Yanyong Wech-Osoth ស្នងការនគរបាលភូមិភាគ៤ បានចេញបញ្ជាឲ្យដកលោកឧត្តមសេនីយ៍ Paisan ចេញពីតំណែងអ្នកនាំពាក្យស្នងការដ្ឋាន​នគរបាលភូមិភាគ ​៤ ។

ការចេញបញ្ជាឲ្យដកពីតំណែងអ្នកនាំពាក្យរូបនេះ ដោយសារតែកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ស្របពេលដែលប្រទេសថៃជួបហេតុការណ៍ដ៏សាហាវ ពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងបាញ់ប្រហារនៅមណ្ឌលថែទាំកុមារនៅខេត្ត Nong Bua Lamphu ដែលបណ្តាលឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់នោះ ប៉ុន្តែអ្នកនាំពាក្យរូបនេះបែរជាសើចទៅវិញ មុននឹងឆ្លើយសំណួរទៅអ្នកសារព័ត៌មាន ពោលលោកត្រូវបានគេចោទថា សើចមិនស្គាល់កាលៈទេសៈ ។

គួររំឭកថា ក្រោយការសម្លាប់រង្គាលដោយអតីតប៉ូលិសថៃម្នាក់ឈ្មោះ Panya Khamrap អាយុ ៣៤ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍នៅឯទារកដ្ឋាននៅស្រុក Na Klang ខេត្ត Nong Bua Lamphu រួចហើយ ខ្មាន់កាំភ្លើងក៏បានបាញ់​សម្លាប់​ប្រពន្ធ និង​កូនប្រុសផងដែរ ​មុន​នឹងបាញ់សម្លាប់​ខ្លួនឯង ខណៈដើមហេតុដំបូងគឺកើតឡើង ដោយសារតែមានជម្លោះជាមួយប្រពន្ធ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Naewna

ចុចអាន ៖ លោក ប្រាយុទ្ធ បញ្ជាឲ្យរឹតបន្តឹងច្បាប់កាំភ្លើង និងបង្រ្កាបគ្រឿងញៀន ក្រោយការសម្លាប់រង្គាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម