ព័ត៌មានជាតិ
ការជួសជុលចាក់អ៊ុតបេតុងកៅស៊ូមហាវិថីសហព័ន្ធរុស្ស៊ីគ្រោងនឹងបញ្ចប់នៅដើមខែវិច្ឆិកា
ការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនៅមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅគ្រោងនឹងបញ្ចប់រួចរាល់នៅថ្ងៃទី ០៥ វិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិនិងបុណ្យអុំទូក។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែតុលានេះថា៖ ដើម្បីសម្រួលដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺ នៅមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីមហាវិថីព្រះមុន្នីវង្សដល់ស្ពានអាកាសចោមចៅ ហើយគម្រោងនេះ តាមការការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនេះ ត្រូវឲ្យរួចរាល់នៅថ្ងៃទី០៥វិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា សម្រាប់គម្រោងនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនៅលើផ្លូវនេះ តែពេលយប់ប៉ុណ្ណោះ ពោលគឺចាប់អនុវត្តពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដើម្បីកុំឲ្យកកស្ទះចរាចររំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងមួយបងដែរ ដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើចរាចរឆ្លងកាត់លើកំណាត់ផ្លូវតំបន់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខានក្នុងដំណើរការការដ្ឋាននេះ៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា