Connect with us

ចរាចរណ៍

រថយន្តវេអងរបស់ក្រុមហ៊ុនមួយ របូតកង់មុខ បុករថយន្តតាកូម៉ា ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ

បានផុស

នៅ

​រថយន្ត​ដឹក​ចេក​របស់​វៀតណាម​មួយ​គ្រឿង របូត​កង់​ខាង​មុខ​បុក​រថយន្ត​តា​កូ​ម៉ា បណ្ដាល​ឲ្យ​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៥ និង ៣០ នាទី ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ២០២២ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៧៨ ត្រង់​ចំណុច​មុខ​ផ្ទះ​លោក អ៊ឹម ធឿន អាជីវករ​ទិញ​កសិផល​កសិកម្ម ស្ថិត​ក្នុង​ភូមិ​មួយ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគិរី។

យោង​តាម​របាយការណ៍​របស់​អធិការ​នគរបាល​ស្រុក​បរ​កែវ បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​របស់​ក្រុមហ៊ុន​ហ៊ង​អញ់​យ៉ា​ឡាយ​(​ចម្ការ​ចេក​លំផាត់​) ពាក់​ស្លាក​លេខ 92C-14728បើកបរ​ដោយ​ឈ្មោះ TRAN NGUYEN CANH TOAN KHOA ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ​វៀតណាម។ មុខរបរ ជា​អ្នក​បើកបរ​ឲ្យ​ក្រុមហ៊ុន​ហ៊ង​អញ់​យ៉ា​ឡាយ​(​ចម្ការ​ចេក​លំផាត់​) មាន​ទីលំនៅ​ខេត្ត​យ៉ា​ឡាយ នៃ​ប្រទេស​វៀតណាម។

បើ​តាម​របាយការណ៍​ដដែល​បាន​បន្ត​ថា ខណៈ​កំពុង​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​ដាច់​កង់​មុខ រមៀល​កង់​ទៅ​បុក​នឹង​រថយន្ត​ម៉ាក តាកូម៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AN-6756 ដែល​ចត​ទុក​នៅ​ចិញ្ចើម​ផ្លូវជាតិ បណ្ដាល​ឲ្យ​ខ្ទេច​ផ្នែក​ខាងមុខ នៃ​កាប៊ីន ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រង​គ្រោះថ្នាក់​ឡើយ។​

របាយការណ៍ បាន​បញ្ជាក់​ថា មូលហេតុ​មកពី​រថយន្ត​វេ​អង បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ខ្វះ​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​(​បែកពីដាង​) បណ្ដាល​ឲ្យ​ដាច់​ចុង​កង់ នៃ​រថយន្ត​ខាងមុខ។

បច្ចុប្បន្ន រថយន្ត​បង្ក​វេ​អង​របស់​វៀតណាម បាន​ទុក​នៅ​កន្លែង​កើតហេតុ ដោយសារ​សណ្ដោង​រ៉ឺម៉ក​វែង ពិបាក​នឹង​យក​ទៅ។ ចំពោះ​រថយន្ត​តា​កូ​ម៉ា សមត្ថកិច្ច បាន​យក​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ស្រុក​បរ​កែវ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ។

សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ បើ​ចំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​តាម​ដង​ផ្លូវ​នោះ​វិញ ច្បាស់​ជា​បុក​ស្លាប់​ជាក់​ជា​មិន​ខាន​ឡើយ។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៧៨ បាន​លើក​ឡើង​ថា រថយន្ត​វេ​អង​របស់​ជនជាតិ​វៀតណាម​ដឹក​ចេក​ចេញពី​ក្រុមហ៊ុន​ហ័ង​អញ់​យ៉ា​ឡាយ នៅ​ស្រុក​លំផាត់ និង​ស្រុក​ក្រមុំ ដែល​ធ្វើ​ដំណើរ​ចេញពី​ក្រុមហ៊ុន​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ បើក​ក្នុង​ល្បឿន​លឿន មិន​គោរព​ច្បាប់​បើកបរ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។​

បន្ថែម​ពី​នោះ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ព្រួយបារម្ភ និង​ខ្លាច​ជួប​នូវ​ហេតុការណ៍​ជាយថាហេតុ​ផ្សេងៗ។ កន្លងមក រថយន្ត​វេអង​ដឹក​ចេក​នេះ បាន​បុក​រង្វង់​មូល​យាយ​ទូល​ចេក​ខ្ទេចខ្ទី​ម្ដង​រួច​មក​ហើយ​។ ប៉ុន្តែ​លើក​នេះ រថយន្ត​វេ​អង​ដឹក​ចេក​របស់​វៀតណាម បាន​របូត​កង់​ផ្នែក​ខាងមុខ ​រមៀល​បុក​នឹង​រថយន្ត​តា​កូ​ម៉ា បណ្ដាល​ឲ្យ​ខ្ទេចខ្ទី​យ៉ាង​ដំណំ​ផង​ដែរ៕

អត្ថបទ ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

សន្តិសុខសង្គម២១ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម