Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសស្ត្រីខ្មែរម្នាក់ ដាក់ពន្ធនាគារ ៣០ ឆ្នាំ ពិន័យ ១០ លានរៀល ករណីរក្សាទុកដឹកជញ្ជូន​គ្រឿងញៀន​

បានផុស

នៅ

លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក សេង ហៀង ជា​តំណាង​អយ្យការ កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ ២០២២ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ​ម្នាក់​ឈ្មោះ អ៊ូច សុខនី ភេទ​ស្រី អាយុ ២៩ ឆ្នាំ ជនជាតិ​ខ្មែរ ដាក់​ពន្ធនាគារ​កំណត់ ៣០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​បង់​ចូល​ថវិកា​រដ្ឋ​ចំនួន ១០ លាន​រៀល។ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «រក្សា​ទុក ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន» ទម្ងន់​កន្លះ​គីឡូ ប្រព្រឹត្ត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ជន​ជាប់ចោទ ត្រូវ​បាន​តុលាការ​បើកសវនាការ​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២២ និង​ធ្វើការ​ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ ២០២២។

សាលក្រម​នេះ​ដែរ លោក​ចៅក្រម ទុក​សិទ្ធិ​មួយ​ខែ បើ​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ អាច​ប្តឹង​ឧទ្ធរណ៍​បាន៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៧ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម