Connect with us

ព័ត៌មានជាតិ

កយកា បញ្ជូនអ្នកស្ម័គ្រចិត្តជាង ៨០០ នាក់ មកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា​

បានផុស

នៅ

ចាប់​តាំងពី​ឆ្នាំ ២០០៣ រហូត​មក​ដល់​ខែ​តុលា ឆ្នាំ ២០២២ នេះ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​កយ​កា​-KOICA) ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ចំនួន ៨០២ នាក់ មក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា លើ​ជំនាញ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​កយ​កា​-KOICA) ប្រចាំ​នៅ​កម្ពុជា ចុះ​ថ្ងៃ​ទី ១០ តុលា បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត ៨០២ នាក់ បច្ចុប្បន្ន​នេះ មាន​អ្នកស្ម័គ្រចិត្ត​កយ​កា​-KOICA ចំនួន ៣៤ រូប កំពុង​បំពេញ​ការងារ​ស្ម័គ្រចិត្ត​របស់​ខ្លួន​តាម​បណ្ដា​ខេត្ត និង​រាជធានី​មួយ​ចំនួន ដែល​មាន​ដូចជា ខេត្ត​បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កណ្ដាល តាកែវ ព្រៃវែង កំពត និង​រាជធានី​ភ្នំពេញ លើ​ជំនាញ​អប់រំ​ភាសា​កូរ៉េ អភិវឌ្ឍន៍​យុវជន អប់រំ​កុំព្យូទ័រ គិលានុបដ្ឋាយិកា អប់រំ​កុមារ​តូច និង​អប់រំ​តន្ត្រី។ ចែករំលែក​នូវ​បទពិសោធន៍ ចំណេះដឹង និង​ជំនាញ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​រស់នៅ និង​ជីវភាព​របស់​ប្រជាជន និង​ដើម្បី​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (កយ​កា​-KOICA) ប្រចាំ​នៅ​កម្ពុជា បាន​រៀបចំ​ការ​ប្រជុំ​អ្នក​ស្ម័គ្រ​ចិត្ត​ប្រចាំ​ឆ្នាំ ២០២២ របស់​ខ្លួន ដែល​មាន​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ៥ ដល់ ៧ ខែ​តុលា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ​ភ្នំពេញ បន្ទាប់ពី​ការ​បញ្ជូន​អ្នកស្ម័គ្រចិត្ត​សាជាថ្មី កាលពី​ខែ​ធ្នូ ឆ្នាំ ២០២១ កន្លង​ទៅ ក្រោម​អធិបតីភាព​របស់ លោក Rho Hyun-jun នាយក​ប្រចាំ​ប្រទេស លោក Kim Kwang Wook នាយករង បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​កយ​កា​-KOICA ប្រមាណ​ជា ៤៥ នាក់។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ផ្ដល់​នូវ​វគ្គ​បណ្ដុះបណ្ដាល​មួយ​ចំនួន​ដែល​មាន​ដូចជា ការ​គ្រប់គ្រង​គម្រោង ពង្រឹង​សមត្ថភាព​ភាសា​ខ្មែរ និង​វាយតម្លៃ​អំពី​សកម្មភាព​ការងារ​របស់​អ្នកស្ម័គ្រចិត្ត​ដែល​បាន និង​កំពុងតែ​បំពេញការងារ​តាម​ស្ថាប័ន​ដៃគូ​នីមួយៗ។ អ្នក​ស្ម័គ្រ​ចិត្ដ​មាន​ឱកាស​នៅ​ក្នុង​ការ​ចែករំលែក​នូវ​សមិទ្ធផល​ដែល​សម្រេច​បាន​របស់​ខ្លួន បន្ទាប់ពី​ការ​បញ្ជូន​ទៅ​ធ្វើការ​តាម​ស្ថាប័ន។ បន្ថែម​លើ​នេះ​ទៅទៀត កម្មវិធី​នេះ មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នកស្ម័គ្រចិត្ត និង​អ្នកស្ម័គ្រចិត្ត ការិយាល័យ ក៏ដូចជា​ជាមួយ​នឹង​អ្នកស្ម័គ្រចិត្ត​មកពី​ស្ថាប័ន​ផ្សេង​ផង​ដែរ។

នៅ​ក្នុង​កម្មវិធី​នេះ អ្នកស្ម័គ្រចិត្ត ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ដែល​ខ្លួន​បាន និង​កំពុង​អនុវត្ត​តាម​ស្ថាប័ន​នីមួយៗ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​អ្នកស្ម័គ្រចិត្ត​ផ្សេងទៀត​អាច​យក​ទៅ​អនុវត្ត និង​រៀន​សូត្រ​តាម​នា​ពេល​អនាគត​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ វិនាទី មុន

លោកជំទាវ​ ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី មិនត្រឹមជួយឱ្យស្ត្រីជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យជាតិទាំងមូលរីកចម្រើន

សន្តិសុខសង្គម២៥ វិនាទី មុន

បង្ហាញមុខជនសង្ស័យ ០៥ នាក់ ករណីធាក់ប្លន់ ១៣ ករណី ក្នុងរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​ភាគបូព៌ា​ប្រទេស​ចិន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ព្រឹល​ផង និង​កម្ដៅ​ខ្លាំង​ផង​​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ទីក្រុងហុងកុង​គ្របដណ្តប់​ដោយ​​អ័ព្ទដ៏ក្រាស់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ​

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម