ព័ត៌មានអន្ដរជាតិ
ថៃ រៀបចំពិធីបូជាសពទ្រង់ទ្រាយធំ សម្រាប់ជនរងគ្រោះនៃការសម្លាប់រង្គាល
កាលពីថ្ងៃអង្គារទី១១ខែតុលា មនុស្សយ៉ាងច្រើនកុះករមកពីទូទាំងប្រទេសថៃ បានចូលរួមពិធីបូជាសពទ្រង់ទ្រាយធំសម្រាប់ជនរងគ្រោះចំនួន៣៦នាក់ នៃការសម្លាប់រង្គាលនៅក្នុងខេត្ត Nong Bua Lam Phu។

ពិធីបូជាសព ដែលរ៉ាប់រងថ្លៃចំណាយដោយព្រះមហាក្សត្រ បានប្រារព្ធធ្វើនៅវត្ត Rat Samakkhi សម្រាប់សព១៩នាក់, វត្ត Sri Uthai ១១នាក់, និងវត្ត Thep Mongkhon Phichai ៦នាក់នៅក្នុងស្រុក Na Klang។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ទៅចូលរួមពិធីបូជានៅវត្ត Rat Samakkhi។

ដោយឡែក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Jurin Laksanawisit បានដឹកនាំពិធីបូជានៅវត្ត Sri Uthai ខណៈឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល លោក Supattanapong Punmeechaow បានដឹកនាំពិធីបូជានៅវត្ត Thep Mongkhon Phichai។

នៅពេលព្រឹក សាកសពកុមារដែលស្លាប់ ត្រូវបានគេស្លៀកពាក់ឲ្យនូវឈុតក្នុងក្តីស្រមៃរបស់ពួកគេ ដូចជាឈុតវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អវកាសយានិក ទាហាន និងគ្រូបង្រៀន។

ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត លោកស្រី Amporn Benjaponpitak បាននិយាយថា វាជារឿងល្អ ដែលមនុស្សជាច្រើនបានចូលរួមក្នុងពិធីបូជាសព ព្រោះពួកគេអាចផ្តល់ការលើកទឹកចិត្ត និងជិតស្និទ្ធជាមួយគ្នា។

លោកស្រីវេជ្ជបណ្ឌិត Amporn និយាយថា ស្ថានភាពរបស់ជនរងគ្រោះដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺមានភាពប្រសើរឡើងទាំងអស់។ ក្មេងប្រុសម្នាក់ក្នុងចំណោមពីរនាក់ដែលកំពុងព្យាបាលក្នុងបន្ទប់ ICU នៅមន្ទីរពេទ្យ Nong Bua Lam Phu ឥឡូវនេះអាចធ្វើការទំនាក់ទំនងជាអ្នកដទៃបានហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ លោក ប្រាយុទ្ធ បញ្ជាឲ្យរឹតបន្តឹងច្បាប់កាំភ្លើង និងបង្រ្កាបគ្រឿងញៀន ក្រោយការសម្លាប់រង្គាល

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត