Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការបារាំង  

បានផុស

នៅ

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងប្រជាពលរដ្ឋ បានចូលរួមអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹងលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ពីបទបរិហាកេរ្តិ៍ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា តុលាការប្រទេសបារាំង កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានសម្រេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនស្ថិតនៅពីក្រោយការស្លាប់ របស់លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់លោក សម រង្ស៉ី នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) កាលពីព្រឹកថ្ងៃទី ១១ ខែតុលានេះថា សម្ដេច សូមថ្លែងអំណរគុណដល់ក្រុមការងាររបស់សម្ដេច ដែលមានមេធាវី និងមានថ្នាក់ដឹកនាំក្រសួងការបរទេស ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉ារីស ព្រមទាំងមេធាវីបារាំងទាំង ៤រូប ដែលបានការពារក្តីឲ្យទទួលបានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា អ្វីដែលចង់បាននោះ គឺចង់បានភាពស្អាតស្អំនៅប្រទេសបារាំងតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យប់មិញនេះ គឺមានការឃោសនាច្រើនណាស់ ប៉ុន្តែខ្ញុំគួរតែត្រូវបញ្ជាក់ តើ ហ៊ុន សែន ចង់បានអី បានជាតាមវាយឯងដល់ផ្ទះ…ហ៊ុន សែន ចង់បាន​ពាក្យស្អាតស្អំ នៅទីនោះ អត់មានចង់បានអីទេ ពួកគេ គិតថា ពួកគេឈ្នះ គេអាចនិយាយទៅរួច ក៏ប៉ុន្តែខ្ញុំគួរតែត្រូវបានដកស្រង់ នេះសាលក្រមទាំងមូល ដែលជាភាសាបារាំង ដែលមាន ១៣ទំព័រៗ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណតុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំ ជូនចំពោះសម្ដេច នាពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម