ព័ត៌មានជាតិ
ពលរដ្ឋស្នើឲ្យអាជ្ញាធរប៉ៃលិនពិនិត្យមើលសំណង់ជាប់ជើងភ្នំ ក្រោយកើតឧបទ្ទវហេតុបាក់ដីភ្នំ
គេសង្កេតឃើញថា សំណង់រឹងជាច្រើនកន្លែង កំពុងត្រូវបានសាងសង់ ដែលសំណងរឹងខ្លះមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយខ្លះទៀតកំពុងរត់ការក្នុងធ្វើច្បាប់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋលើកឡើងថា៖ បច្ចុប្បន្នតំបន់ភូមិផ្សារព្រំមានការសាងសង់សំណងរឹងជាច្រើន ដែលការសាងសង់ខ្លះជិតរួចរាល់ទើបធ្វើច្បាប់ទម្លាប់ហើយខ្លះទៀតជាសំណង់ជាប់ដីជើងភ្នំមិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេ។
កាលពីប៉ុន្មានថ្ងៃមុនមានការបាក់ដីភ្នំមកទាំងផ្ទាំងរបង ស្ថិតនៅខាងក្រោយកាស៊ីណូប៉ៃលិន ដាយមិនកាស៊ីណូ របស់លោកឧកញ្ញា ជា គា ក៍ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់កម្មករទេ ព្រោះការបាក់ដីភ្នំនៅពេលយប់ ខណៈកម្មករបានសម្រាកនៅកន្លែងផ្សេង ហើយសំណង់ដែលកំពុងធ្វើនេះគឺជាប់ជើងភ្នំ។ ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរពិនិត្យឡើងវិញ ពាក់ព័ន្ធការសាងសង់សំណង់រឹងជាប់ជើងភ្នំ។
លោក ពិសិដ្ឋ មន្ត្រីសំណង់ នៃមន្ទីររៀបចំដែនដី ខេត្តប៉ៃលិន បានឲ្យដឹងតាមទូរស័ព្ទថា៖ សំណង់រឹងដែលកំពុងធ្វើរបស់លោកឧកញ្ញា ជា គា គឺមានច្បាប់ ដែលចេញដោយច្រកចេញចូលខេត្តប៉ៃលិន។
ពាក់ព័ន្ធបញ្ហានេះដែរត្រូវបានលោកឧកញ្ញា ជា គា ម្ចាស់កាស៊ីណូ ប៉ៃលិនដាយមិនកាស៊ីណូ ឆ្លើយតបតាមតេលេក្រាម មកភ្នាក់ងារកម្ពុជាថ្មីថា៖ ការបាក់ដីនេះ គឺបាក់ដីរបស់គេ មិនពាក់ព័ន្ធដីរបស់លោកទេ ហើយកន្លែងដែលកំពុងសាងសង់គឺជាដីកម្មសិទ្ធរបស់លោកមានច្បាប់ទម្លាប់ត្រឹមត្រូវ ចំពោះការសាងសង់សំណង់វិញគឺលោកបាន ច្បាប់ពីច្រកចេញចូលខេត្តប៉ៃលិនរួចហើយដែរលោកបញ្ជក់យ៉ាងខ្លីដែរថា លោកធ្វើអ្វីមួយមិនធ្វើឲ្យខុសច្បាប់នោះទេ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ