Connect with us

ព័ត៌មានជាតិ

អាល្លឺម៉ង់ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយ កម្ពុជា បន្ថែមទៀត

បានផុស

នៅ

​លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ សហព័ន្ធ​អាល្លឺម៉ង់​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល​ជាមួយ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្ដេជ្ញា​របស់​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ សហព័ន្ធ​អាល្លឺម៉ង់​ថ្មី​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ១១ តុលា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល នៅ​ទីស្ដីការ​ក្រសួង។

ក្នុង​ជំនួប​នោះ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់ សម្ដែង​នូវ​ការ​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​គ្រប់គ្រង​ការ​រាលដាល នៃ​ជំងឺ​កូវីដ-១៩ បាន​យ៉ាង​ល្អ​ប្រសើរ ជំរុញ​ឲ្យ កម្ពុជា អាច​បើក​ដំណើរការ​ប្រទេស​ឡើងវិញ ទាំង​សេដ្ឋកិច្ច និង​សង្គម តាំងពី​ខែ​វិច្ឆិកា ឆ្នាំ ២០២១។

ជាមួយ​គ្នា​នេះ​ដែរ ឯកអគ្គរដ្ឋទូត ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដល់​មន្ត្រី​ការទូត​អាល្លឺម៉ង់​ទាំងអស់ និង​ប្រជាជន​អាល្លឺម៉ង់ ដែល​កំពុង​រស់នៅ​កម្ពុជា ដោយ​ឥតគិតថ្លៃ។

ឯកអគ្គរដ្ឋទូត ក៏បាន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​វិស័យ​សុខាភិបាល ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ផង​ដែរ។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​គាំទ្រ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ ការ​រឹតចំណង​មិត្តភាព និង​សាមគ្គីភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-អាល្លឺម៉ង់។

លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ភាគី​អាល្លឺម៉ង់ ចំពោះ​កិច្ចសហការ​លើ​វិស័យ​សុខាភិបាល​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ក្នុង​កាលៈទេសៈ នៃ​ការ​ប្រយុទ្ធ​នឹង​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

លោក​រដ្ឋមន្ត្រី រំលឹក​ថា រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ បាន​ផ្តល់​ជំនួយ​ដល់​វិស័យ​សុខាភិបាល តាំងពី​ឆ្នាំ ១៩៩៤ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KW) រួមមាន ៖ ១) ហិរញ្ញប្បទាន​សហប្រតិបត្តិការ ដូចជា ៖ គម្រោង​ផ្គត់ផ្គង់​ឱសថ​សារវ័ន្ត គម្រោង​សុខភាព​បន្ត​ពូជ គម្រោង​គាំពារ សុខភាព​សង្គម ហើយ​បាន​និង​កំពុង​ចូលរួម​ចំណែក​ក្នុង​គម្រោង​លើក​កម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល ដំណាក់កាល​ទី ១ និង​ទី ២ និង​គម្រោង​អាហារូបត្ថម្ភ នៅ​កម្ពុជា និង ២) ជំនួយ​បច្ចេកទេស ដូចជា ៖ ការអភិវឌ្ឍ​ធនធាន​មនុស្ស ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល គម្រោង​គាំពារ​សុខភាព​សង្គម និង​គម្រោង​សុខភាព​មាតា និង​ទារក​៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម