Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Century 21 Zillion Holding សម្រេច​បេសកកម្ម​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​ ឆ្នាំ២០២០

បានផុស

នៅ

​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding បាន​បញ្ជាក់​ពី​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​កាន់តែ​ធំ​នៅ​ឆ្នាំនេះ ស្រប​ពេល​សម្រេច​បេសកកម្ម​ជា​យុទ្ធសាស្ត្រ​នា​ ឆ្នាំ២០២០ នេះ​ដោយ​ជោគជ័យ ទាក់ទង​នឹង​ការ​ជ្រើសរើស និង​បណ្តុះបណ្តាល​អ្នកឯកទេស​ដីធ្លី​ប្រចាំ​តំបន់ ៣៨០០ នាក់​នៅ​ទូទាំង​ប្រទេស (១៤ ខណ្ឌ និង ២៤ ខេត្ត​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុទ្ធនាការ​នេះ ​ត្រូវ​បាន​ផ្តួចផ្តើមឡើង ​ដើម្បី​ផ្តល់​ឱកាស​ការងារ​កាន់​តែ​ប្រសើរ​ដល់​អ្នក​ស្រលាញ់​អាជីព​ក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស​បង្កើត​ឱកាស​ការងារ​ដល់​និស្សិត​ទើប​បញ្ចប់​ការសិក្សា​។ ផ្តើម​ចេញ​ដំបូង​ពី​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នៅ​ភ្នំពេញ​កាលពី​ឆ្នាំ​ខែ កុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុន Century 21 Zillion Holding បាន​បន្ត​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដូច​គ្នានេះ ​ជា​បន្ត​បន្ទាប់​ទៅតាម​បណ្តា​ខេត្ត​នានា ហើយ​គិត​មក​ត្រឹម​ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន​បានសម្រេច​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជុំ​ទី​១ បាន​ទូទាំងប្រទេស (១៤ ខណ្ឌ​នៅ​ភ្នំពេញ និង ២៤ តាម​បណ្តា​ខេត្ត​) នៅ​ប្រទេស​កម្ពុជា​។

​វគ្គ​បណ្តុះបណ្តាល​នេះ ​បាន​ទទួល​ការចូលរួម​ដោយផ្ទាល់​ពី​អ្នក​ចាប់អារម្មណ៍​អាជីព​ក្នុង​វិស័យ​អចល​ទ្រព្យ​រាប់ពាន់នាក់ ហើយ​គិត​មកទល់ពេលនេះ ​មាន​អ្នក​ចុះឈ្មោះ​ក្លាយ​ខ្លួន​ជា​អ្នកឯកទេស​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​រាប់រយ​នាក់​ហើយ ក្នុងចំណោម​ចំនួន​សរុប ៣៨០០ នាក់​។

​បន្ទាប់ពី​ការ​សម្រេចបាន​ជុំ​ទី​១ ដោយ​ជោគជ័យ ក្រុមហ៊ុន Century 21 Zillion Holding នឹង​បន្ត​រៀបចំ​យុទ្ធនាការ​យុទ្ធសាស្ត្រ​សំខាន់ៗ​ផ្សេងទៀត​នៅ​ឆ្នាំ ២០២១ នេះ​ក្នុង​គោលដៅ​បង្កើន​ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ និង​ធ្វើ​ឲ្យ​អាជីវកម្ម​ក្នុង​វិស័យ​នេះ​កាន់តែ​ល្អ​ប្រសើរ៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម