សេដ្ឋកិច្ច
លោក ហេង សួរ ៖ ការនាំចេញវិស័យកាត់ដេររបស់កម្ពុជា ធ្លាក់ចុះលើស១០ភាគរយ
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចាប់ពីខែ កញ្ញា រហូតដល់ដាច់ឆ្នាំ ២០២២ ការនាំចេញវិស័យកាត់ដេរ អាចធ្លាក់ចុះលើស ១០ភាគរយ ដោយសារវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នៅថ្ងៃទី ១២ ខែ តុលា ថា « បើយើងយកឆ្នាំធៀបនឹងឆ្នាំ ប្រហែលជាឃើញកំណើននៃការនាំចេញវិស័យកាត់ដេរ អាចធ្លាក់ចុះក្រោម ១០ភាគរយ តែបើយើងគិតត្រឹមត្រីមាសទី១ ទី២ ទី៣ កំណើននាំចេញនេះធ្លាក់ចុះលើស ១០ភាគរយ»។
លោកបន្តថា ការធ្លាក់ចុះនេះដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ី ដែលធ្វើឱ្យអត្រាអតិផរណានៅអាមេរិក និងអឺរ៉ុបមានការកើនឡើងខ្លាំង ដោយការចំណាយរបស់ពលរដ្ឋនៅទីនោះ ផ្តោតសំខាន់ទៅលើប្រេងឥន្ធនៈ ថាមពល និងអគ្គិសនី។ ដូច្នេះហើយ ទើបធ្វើឱ្យមានការកាត់បន្ថយការប្រើប្រាស់សម្លៀកបំពាក់ បន្ថយការបញ្ជាទិញពីម្ចាស់ម៉ាកនានា។
លោក ហេង សួរ នៅមិនច្បាស់ថា ការនាំចេញវិស័យកាត់ដេររបស់កម្ពុជា នឹងល្អប្រសើរវិញនៅពេលណានៅឡើយទេ ដោយរង់ចាំមើលស្ថានភាពជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ថាតើបញ្ចប់នៅពេលណា។
ទោះយ៉ាងណាក្រសួងការងារ បានជួបនឹងដៃគូពាក់ព័ន្ធ រួមទាំងម្ចាស់ម៉ាកដែលបញ្ជាទិញ ដោយពួកគេប្តេជ្ញាថា នឹងបញ្ជាទិញឱ្យបានជាអតិប្បរមា បើធៀបនឹងប្រទេសដទៃ ដោយសារកម្ពុជា មានផែនការជាក់លាក់អំពីការអភិវឌ្ឍវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។ នេះជាការបន្ថែមរបស់លោក ហេង សួរ។
សូមបញ្ជាក់ថា កម្ពុជា មានរោងចក្រកាត់ដេរប្រមាណជិត ១៣០០រោងចក្រ កំពុងដំណើរការ និងបានបង្កើតការងារក្នុងវិស័យនេះ ដោយផ្ទាល់ជាង ៨៣ម៉ឺននាក់ ដោយប្រយោលជិត ១លាននាក់ សរុបមនុស្សជិត ២លាននាក់ ទទួលបានផលប្រយោជន៍ពីវិស័យនេះ។ នេះបើតាមរបាយការណ៍ក្រសួងការងារ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត