Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សារាជធានី ស្នើបន្តផ្សព្វផ្សាយឲ្យទូលំទូលាយ ដើម្បីពលរដ្ឋមកចាក់វ៉ាក់សាំងការពារ កូវីដ-១៩ បានច្រើន​

បានផុស

នៅ

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ម៉ប់ សារិន ស្នើ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ដែនដី បន្ត​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ ដើម្បី​ប្រជាពលរដ្ឋ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩ បាន​ច្រើន។ ខណៈ​ពលរដ្ឋ​មួយ​ចំនួន ហាក់​លែង​យកចិត្តទុកដាក់​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​បែបនេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៤១ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី ៣ កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២២ ក្រោម​វត្តមាន លោក ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក ម៉ប់ សារិន មាន​ប្រសាសន៍​លើក​ឡើង​ថា រយៈពេល​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​លែង​យកចិត្តទុកដាក់​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩។ ដូច្នេះ លោក ស្នើ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ នៅ​ក្នុង​កម្មវិធី​នានា សំដៅ​ធ្វើ​យ៉ាង​ណា ឲ្យ​ប្រជាពលរដ្ឋ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ បាន​ច្រើន។

លោក កើត ឆែ ពាក់ព័ន្ធ​នឹង​ការងារ​នេះ ក៏បាន​មាន​ប្រសាសន៍​លើក​ឡើង​ដែរ​ថា សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ជូន​ប្រជាពលរដ្ឋ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ណាស់ ដោយ​បង្កើត​ឡើង​នូវ​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​នេះ​រហូតដល់ ៤៣ ទីតាំង​។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី លោក​ស្នើ​អាជ្ញាធរ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ កុំ​បង្ខំ​ប្រជាពលរដ្ឋ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​សោះ ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត​របស់​ពួកគាត់ មិន​មាន​ការ​បង្ខិតបង្ខំ។

បើ​តាម​របាយការណ៍​ដែល​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៤១ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី ៣ កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២២ នេះ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​រាជធានី​ភ្នំពេញ (គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២២) ៖ អ្នកជំងឺ​កូវីដ-១៩ វិជ្ជមាន សរុប​ចំនួន ១១២.៣៤០ នាក់។ អ្នកជា​សះស្បើយ ចំនួន ១១០.៨១០នាក់។ អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​-១៩ វិជ្ជមាន ចំនួន ១.៥០៥ នាក់ អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ្មាន។ អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ សរុប​ចំនួន ២៥ នាក់។

ការ​ចាក់​វ៉ាក់សាំង​ជូន​ឥស្សរជន/ប្រជាពលរដ្ឋ និង​កុមារ អាយុ​ចាប់ពី ៣ ឆ្នាំ​ឡើង (​គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២២) ៖ លទ្ធផល​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ពី ៣ ឆ្នាំ ដល់​អាយុ​ក្រោម ៥ ឆ្នាំ ៖ (គោលដៅ ៧២.៨៥៤ នាក់) ដូស​ទី ១ សរុប ៧៦.២៧៥ នាក់ = ១០៤,៧០%។ ដូស​ទី ២ សរុប ៥៦.៧៥៥ នាក់ = ៧៧,៩០%។ ដូស​ទី ៣ សរុប ៤.០១៦ នាក់ = ៥,៥១%។

លទ្ធផល​ចាក់​វ៉ាក់សាំង​ជូន​កុមារ អាយុ ៥ ឆ្នាំ ៖ ដូស​ទី ១ សរុប ៦១,៤៩៩ នាក់ = ១២៣,៣៧%។ ដូស​ទី ២ សរុប ៥៤.០៨៩ នាក់ = ១០៦,៥០%។ ដូស​ទី ៣ សរុប ១១.៦៩១ នាក់ = ២៣,៤៥%។ ដូស​ទី ៤ សរុប ២.៥៩៤ នាក់ = ៥,២០%។

លទ្ធផល​ចាក់​វ៉ាក់សាំង​ជូន​កុមារ អាយុ​ចាប់ពី ៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ។ ដូស​ទី ១ សរុប ២៣៦.២៤៥ នាក់ = ១០៦,៨៣%។ ដូស​ទី ២ សរុប ២៤៧.៧១៦ នាក់ = ១១២,០២%។ ដូស​ទី ៣ សរុប ១៦៥.៨៧៥ នាក់ = ៧៥,០១%។ ដូស​ទី ៤ សរុប ២៦.២៣៩ នាក់ = ១១,៨៧%។

លទ្ធផល​ចាក់​វ៉ាក់សាំង​ជូន​កុមារ អាយុ​ចាប់ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ។ ដូស​ទី ១ សរុប ២២២.៨៤២ នាក់ = ១១៦,៣៨%។ ដូស​ទី ២ សរុប ២២៣.៦៤១ នាក់ = ១១៦,៧៩%។ ដូស​ទី ៣ សរុប ២១៩.៦០៨ នាក់ = ១១៤,៦៩%។ ដូស​ទី ៤ សរុប ៦៣.២៨៨ នាក់ ៣២,០៥%។ ដូស​ទី ៤ សរុប ៨.៦៣៨ នាក់ = ៤,៥១%។

លទ្ធផល​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង ៖ ដូស​ទី ១ សរុប ១.៧៧៣.១៣៦ នាក់ = ១២៥,៥១%។ ដូស​ទី ២ សរុប ១.៧២៦.១២៣ នាក់ = ១២២,១៨%។ ដូស​ទី ៣ សរុប ១.៥០៧.៥៣២ នាក់ = ១០៦,៧១%។ ដូស​ទី ៤ សរុប ១.១៥៦.៣០៥ នាក់ = ៨១,៨៥%។ ដូស​ទី ៥ សរុប ១៧៧.៩៣៥ នាក់ = ១២,៥៩%៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម