ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ស្នើម្ចាស់ផលិតផល បញ្ឈប់ការផ្សាយពាណិជ្ជកម្មមានលក្ខណៈឆបោក
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ស្នើម្ចាស់ផលិតផលទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផ្សាយពាណិជ្ជកម្មមានលក្ខណៈឆបោក ចៀសវាងទទួលរងការពិន័យតាមច្បាប់ជាធរមាន។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ នៅថ្ងៃទី ១២ តុលានេះថា ចាប់ពីពេលនេះតទៅ រាល់ការផ្សាយពាណិជ្ជកម្មលើបណ្ដាញផ្សព្វផ្សាយមានដូចជា ទូរទស្សន៍ វិទ្យុ អនឡាញ និងបណ្ដាញសង្គមនានា ដែលមានលក្ខណៈឆបោក ធ្វើឲ្យភាន់ច្រឡំ និងភូតកុហក ត្រូវបានចាត់ទុកជាអំពើមិនសុចរិត។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នឹងអនុវត្តច្បាប់ដោយពិន័យអន្តរការណ៍ រួមទាំងការព្រមានជាលាយលក្ខណ៍អក្សរ និងឲ្យក្រុមហ៊ុន ឬម្ចាស់សហគ្រាស ម្ចាស់ផលិតផលដែលបន្តល្មើសនោះ ផ្លាស់ប្ដូរនូវគ្រប់ទម្រង់ការផ្សាយទាំងអស់។

លោកបានបន្តថា បច្ចុប្បន្ន មានក្រុមហ៊ុន ឬម្ចាស់សហគ្រាសជាច្រើន បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មចំពោះផលិតផលរបស់ខ្លួន ដោយមានលក្ខណៈឆបោក ធ្វើឲ្យភាន់ច្រឡំ និងភូតកុហកដល់សាធារណជន ខណៈ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
លោកបានបន្តទៀតថា «តទៅនេះ វប្បធម៌អន្តរាគមន៍ នឹងលែងឲ្យមានទៀតហើយ ហើយធុរជនគួរតែបញ្ឈប់នូវសកម្មភាពនេះ ងាកមកអនុវត្តច្បាប់ឲ្យមានខ្ជាប់ខ្ជួន និងត្រឹមត្រូវ ទើបជាការប្រសើរ»។

លោកសង្ឃឹមថា ពាណិជ្ជករ និងធុរជន ដែលបាននិងកំពុងធ្វើពាណិជ្ជកម្មនៅ កម្ពុជា ចូលរួមក្នុងសិក្ខាសាលានេះ នឹងទទួលបានចំណេះដឹងអំពីច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីចូលរួមទប់ស្កាត់ការដាក់លក់ទំនិញមិនមានគុណភាព ខូចគុណភាព មិនគ្រប់បទដ្ឋានចំណុះ ឬទម្ងន់នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា ដែលនាំឲ្យប៉ះពាល់សុខភាព និងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តថែមទៀតផង៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ