ព័ត៌មានជាតិ
ការប្រកួតបាល់ទះ Anchor Slamball ដំបូងបំផុតនៅកម្ពុជា នឹងចាប់ផ្ដើមនៅខែវិច្ឆិកាខាងមុខនេះ
ការប្រកួតបាល់ទះពានរង្វាន់ Anchor Slamball (៤ទល់៤) ដែលរៀបចំឡើងដោយក្រុមហ៊ុន Sabay និងស្រាបៀរ Anchor នឹងចាប់ផ្ដើមដំណើរការប្រកួតនៅថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះតទៅហើយ បន្ទាប់ពីធ្វើសន្និសីទសារព័ត៌មានបើកកាលពីល្ងាចថ្ងៃទី១២ ខែតុលានេះ។

ស្របពេលវិស័យបាល់ទះនៅកម្ពុជាកំពុងតែរីកចម្រើនគួរឲ្យកត់សំគាល់ ក្រុមហ៊ុន Sabay និង Anchor ក៏បានផ្ដួចផ្ដើមគំនិតបង្កើត ការប្រកួតបាល់ទះពានរង្វាន់នេះឡើង សម្រាប់កីឡាករទាំងអស់ទទួលបានឱកាសកាន់តែច្រើនដើម្បីបញ្ចេញសមត្ថភាព។ Anchor Slamball ជាការប្រកួតបាល់ទះ ប៉ុន្តែវានឹងក្លាយជាព្រឹត្តិការណ៍ទាក់ទាញអ្នកគាំទ្រ និងកីឡាករជាច្រើន ពីព្រោះកីឡាបាល់ទះនេះ មានប្រជាប្រិយភាពណាស់នៅតាមបណ្ដាខេត្តនានា ជាពិសេសតំបន់ដាច់ស្រយាលតែម្ដង។

ពានរង្វាន់នេះនឹងរៀបចំតារាងបាល់ទះស្ដង់ដាជាច្រើនតាមបណ្ដាខេត្ត-ក្រុងរហូតដល់៨ផងដែរ។ ដោយក្នុងមួយខេត្ត ក្រុមការងារនឹងធ្វើតារាងបាល់ទះស្ដង់ដាមួយ ហើយវានឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលកីឡាករឆ្នើមៗជាច្រើនមិនខាន។ ពួកគេអាចលេងនៅលើទីលានដែលមានស្ដង់ដាត្រឹមត្រូវ។

បើតាមលោក ជី សិលា ប្រធានក្រុមហ៊ុន Sabay បាននិយាយថា ការប្រកួតបាល់ទះក្រៅផ្លូវការមួយនេះ នឹងទាក់ទាញប្រជាប្រិយភាពជាច្រើន។ មួយវិញទៀត លោករៀបចំវាឡើងដើម្បីឱ្យកីឡាករទាំងមិនអាជីព ពាក់កណ្ដាលអាជីព ឬអាជីពក្ដី បានបង្ហាញសមត្ថភាពក្នុងការប្រកួត ហើយមានតារាងស្ដង់ដាត្រូវតាមខ្នាតអន្ដរជាតិ។ ការប្រកួតនេះទៀតសោត ក៏អាចនឹងជួយឱ្យកម្ពុជាអាចរកបានកីឡាករឆ្នើមៗនៅថ្ងៃអនាគតផងដែរ។

ដោយឡែកសម្រាប់ក្រុមហ៊ុន Anchor ដែលជាដៃគូសហការរៀបចំជាមួយ Sabay វិញ ក៏បានបញ្ជាក់ដែរថា គោលដៅធំដែលក្រុមហ៊ុនរៀបចំពានរង្វាន់ និងធ្វើតារាងស្ដង់ដារដល់ទៅ៨នេះ គឺដើម្បីជាការចូលរួមអភិវឌ្ឍនិងលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។ ការប្រកួតបាល់ទះ គឺជាការប្រកួតដ៏ពេញនិយមបំផុតដែលប្រជាជនកម្ពុជាចូលចិត្តលេងណាស់។ ដូច្នេះហើយ ពានរង្វាន់នេះនឹងប្រមូលផ្ដុំកីឡាករ ឱ្យបានជួបជុំគ្នាប្រកួតតាមលក្ខខណ្ឌស្ដង់ដារអន្ដរជាតិផងដែរ។ មួយវិញទៀត ក្រុមហ៊ុនក៏មានគោលបំណងចូលរួមចំណែកជំរុញយុវជនកម្ពុជាឱ្យចូលរួមក្នុងវិស័យកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអភិវឌ្ឍសមត្ថភាពកីឡាករក្នុងគោលដៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។

លោក Loic De Laubriere ប្រធានទីផ្សាររបស់ក្រុមហ៊ុន ហ៊ិននីគែន ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើពានរង្វាន់ខាងលើនេះថា ៖«Anchor តែងតែគាំទ្រជានិច្ចចំពោះការប្រកួតបាល់ទះនៅលើទីលានធម្មតា»។ ខណៈការតំឡើងតារាងប្រកួតស្ដង់ដាខាងមុខនេះ នឹងកាន់តែធ្វើឱ្យការប្រកួតរបស់កីឡាករម្នាក់ៗកាន់តែល្អ ព្រោះមានកន្លែងហ្វឹកហាត់ ហើយអាចបង្ហាញសមត្ថភាពរបស់ពួកគេ។ Anchor នឹងនាំមកជាមួយនូវការរៀបចំកម្មវិធីសប្បាយៗរួមមាន ការប្រគំតន្ត្រីខ្នាតតូចនៅចុងបញ្ចប់នៃកម្មវិធីប្រកួត។ «យើងសង្ឃឹមយ៉ាងខ្លាំងថា Anchor ជាស្លាកសញ្ញាល្អបំផុតហើយសក្ដិសម ជាមួយការប្រកួតបាល់ទះ»។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះ Anchor Slamball នេះ នឹងមានក្រុមចូលរួមទាំងអស់៨ក្រុម ក្នុងនោះ៧ក្រុមនៅតាមបណ្ដាខេត្ត និង១ក្រុមក្នុងរាជធានីភ្នំពេញ។ ការប្រកួតនឹងចាប់ផ្ដើមពីខែវិច្ឆិកាឆ្នាំ២០២២នេះតទៅ រហូតដល់ខែមករាឆ្នាំ២០២៣ ទើបរកឃើញជើងឯក អមជាមួយប្រាក់រង្វាន់សន្ធឹកសន្ធាប់៕









-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?