សេដ្ឋកិច្ច
ពន្ធដារ ប្រមូលចំណូលបានជាង ២,៦ពាន់លានដុល្លារ ៩ខែឆ្នាំ ២០២២
រយៈពេល ៩ខែឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលតាមប្រព័ន្ធអនឡាញបានប្រមាណ ២៦៩៣,៣៨លានដុល្លារ ស្មើនឹង ៩៥,៥៣ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ បើធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កើនឡើង ប្រមាណ ៥៨០,៥១លានដុល្លារ ស្មើនឹង ២៧,៥០ភាគរយ។
រីឯចំណូលប្រចាំខែកញ្ញា អគ្គនាយកពន្ធដារប្រមូលបាន ២៥៤,០៦លានដុល្លារ កើនក្នុងអត្រា ២៥,៩៨ភាគរយ បើធៀបនឹងខែដូចគ្នា កាលឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ នៅថ្ងៃទី១១តុលា ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារ រយៈពេល ៩ខែឆ្នាំនេះ។
កាលឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចូលជាតិ បាន ២ ២៤៣លានដុល្លារ ដែលលើសផែនការរហូតដល់ទៅជាង ២៤ភាគរយ។
ចំពោះកំណើននៃការប្រមូលចំណូលពន្ធនេះ គឺបានមកពីលទ្ធផលនៃកំណែទម្រង់ប្រព័ន្ធពន្ធដាររឹងមាំ និងការបង់ពន្ធមានតម្លាភាព ជាដើម។ នេះជាការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ប្រធានពន្ធដារ បានបន្តថា ការផ្តល់់សេវាពិគ្រោះយោបល់ដល់អ្នកជាប់ពន្ធ និងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា(E-Tax service) ព្រមទាំងការដាក់ចេញនូវវិធានចុះអង្កេតអចលទ្រព្យ និងការបោះពុម្ព ប្រគល់វិក្កយបត្រដល់អ្នកជាប់ពន្ធជាម្ចាស់អចលទ្រព្យដល់គេហដ្ឋាន ក៏ជាផ្នែកមួយជួយដល់កំណើននៃការប្រមូលពន្ធផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ