Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន កំណត់លក្ខខណ្ឌ សម្រាប់ជំនួបជាមួយលោក ពូទីន ក្នុងកិច្ចប្រជុំកំពូល G20

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា គាត់គ្មានចេតនា ជួបជាមួយលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងកិច្ចប្រជុំ G20 នាពេលខាងមុខនៅកោះបាលី ដើម្បីនិយាយអំពីបញ្ហាអ៊ុយក្រែនទេ លុះត្រាតែមេដឹកនាំរុស្ស៊ី មកជួបគាត់ជាមុន ដើម្បីពិភាក្សាអំពីបញ្ហានានាដូចជា ការដោះលែងតារា WNBA នាង Brittney Griner ដែលកំពុងជាប់ពន្ធនាគារនៅ​ក្នុង​ប្រទេស​រុស្ស៊ី ជាដើម។

តារា WNBA នាង Brittney Griner

ថ្លែងទៅកាន់ពិធីករ Jake Tapper របស់ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារទី១១ខែតុលា លោក Biden បានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ ដែលរំខានដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក ហើយបានថ្កោលទោសការគំរាមកំហែងរបស់លោកពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះយោធាជាមួយអ៊ុយក្រែន។

នៅពេលសួរថាតើគាត់សុខចិត្តជួបជាមួយមេដឹកនាំរុស្ស៊ីនៅឯកិច្ចប្រជុំកំពូល G20 ក្នុងខែវិច្ឆិកាឬអត់? លោក បៃដិន និយាយថា “ខ្ញុំគ្មានចេតនាជួបជាមួយគាត់ទេ។ ប៉ុន្តែជាឧទាហរណ៍ ប្រសិនបើគាត់មករកខ្ញុំមុននៅឯកិច្ចប្រជុំ G20 ហើយប្រាប់ថា ខ្ញុំចង់និយាយអំពីការដោះលែង Griner នោះខ្ញុំនឹងជួបជាមួយគាត់។ ខ្ញុំចង់​មាន​ន័យ​ថា វា​នឹង​អាស្រ័យលើរឿងនេះ”។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន

Brittney Griner គឺជាតារារបស់សហព័ន្ធកីឡាបាល់បោះជម្រើសជាតិនារី និងជាម្ចាស់មេដាយមាសអូឡាំពិក ដែលត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ពីបទកាន់កាប់បារីអគ្គិសនី ដាក់ដោយប្រេងកញ្ឆាចូល។ Griner បានសារភាពទោសកំហុសចំពោះការចោទប្រកាន់ពីបទកាន់កាប់គ្រឿងញៀន ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ដោយតុលាការរុស្ស៊ីកាលពីថ្ងៃទី៤ខែសីហា។

គួរបញ្ជាក់ថា លោក បៃដិន និងលោក ពូទីន មិនបាននិយាយគ្នាដោយផ្ទាល់ទេ ចាប់តាំងពីមុនពេលរុស្ស៊ីបើកប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយមុននេះថា វិមានក្រឹមឡាំងនឹងពិចារណាលើកិច្ចប្រជុំបែបនេះ ប៉ុន្តែមិនទាន់ទទួលបានសំណើពីទីក្រុងវ៉ាស៊ីនតោននៅឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Stoltenberg៖ ជ័យជម្នះរបស់រុស្ស៊ី គឺជាបរាជ័យរបស់ ណាតូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥៩ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម