ព័ត៌មានអន្ដរជាតិ
ទីបំផុត អាមេរិក ដាក់ចេញយុទ្ធសាស្ត្រសន្តិសុខជាតិ ផ្តោតសំខាន់លើចិន និងរុស្ស៊ី (មានវីដេអូ)
ក្រោយពន្យារពេលជាយូរមកហើយ នៅទីបំផុត យុទ្ធសាស្ត្រសន្តិសុខជាតិ របស់សេតវិមាន ត្រូវបានដាក់ចេញកាលពីថ្ងៃពុធទី១២ខែតុលា ដោយក្នុងនោះបង្ហាញថា សហរដ្ឋអាមេរិក ព្យាយាមទប់ស្កាត់ការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន និងបានគូសបញ្ជាក់សាជាថ្មី អំពីសារសំខាន់ នៃការងារជាមួយសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលប្រទេសប្រជាធិបតេយ្យកំពុងជួបប្រទះ។

ឯកសារកម្រាស់ ៤៨ទំព័រ ដែលត្រូវបានពន្យារពេលដោយការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនមានការផ្លាស់ប្តូរអ្វីធំដុំ និងបង្ហាញគោលលទ្ធិនយោបាយការបរទេសថ្មីសំខាន់ៗនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញពីទស្សនៈដែលថា ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក គឺជាគន្លឹះក្នុងការយកឈ្នះលើការគំរាមកំហែងជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការកើនឡើងនៃរបបផ្តាច់ការជាដើម។
យុទ្ធសាស្រ្តនោះបានឲ្យដឹងថា សូម្បីតែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីក៏ដោយ, ប្រទេសចិននៅតែតំណាងឲ្យការប្រឈមដ៏លំបាកបំផុត ចំពោះសណ្តាប់ធ្នាប់ពិភពលោក ហើយសហរដ្ឋអាមេរិក ត្រូវតែយកឈ្នះការប្រកួតប្រជែងអាវុធសេដ្ឋកិច្ច ជាមួយមហាអំណាចមួយនេះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចង់រក្សាឥទ្ធិពលពិភពលោករបស់ខ្លួន។

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បាននិយាយអំពីគោលនយោបាយនេះថា “សាធារណរដ្ឋប្រជាមានិតចិន បានរក្សានូវចេតនា និងបង្កើនសមត្ថភាព ក្នុងការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ ដើម្បីផលប្រយោជន៍របស់ខ្លួន ថ្វីបើសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តក្នុងការគ្រប់គ្រង ការប្រកួតប្រជែងរវាងប្រទេសរបស់យើង ដោយភាពទទួលខុសត្រូវក៏ដោយ”។
លោកនិយាយថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែគ្រប់គ្រងទំនាក់ទំនងរបស់ចិន ហើយដោះស្រាយជាមួយនឹងបញ្ហាប្រឈមឆ្លងដែនរួមមាន បម្រែបម្រួលអាកាសធាតុ អសន្តិសុខស្បៀងអាហារ ជំងឺឆ្លង ភេរវកម្ម ការបញ្ជូនថាមពល និងអតិផរណា។

ស្របពេលជាមួយគ្នានោះ យុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិក បានចោទប្រកាន់រុស្ស៊ីថា បានបង្កការគំរាមកំហែងភ្លាមៗ និងជាប់លាប់ចំពោះសន្តិភាព និងស្ថិរភាពអន្តរជាតិ តាមរយៈគោលនយោបាយរបស់ពួកគេ ដែលឈ្លានពានអ៊ុយក្រែន។
របាយការណ៍បានកត់សម្គាល់ថា សង្រ្គាមនៅអ៊ុយក្រែន គឺកើតឡើងក្រោយ ការចូលធ្វើអន្តរាគមន៍ដោយយោធារបស់រុស្ស៊ី ដើម្បីគាំទ្ររដ្ឋាភិបាលស៊ីរី, ការកាត់បញ្ចូលឧបទ្វីបគ្រីមៀ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ឯកសារនេះបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងគាំទ្រកងកម្លាំងអ៊ុយក្រែនផ្នែកយោធា និងពង្រឹងការការពារនៅក្នុងប្រទេសជិតខាងរបស់អង្គការណាតូ ដែលនៅជាប់ ប្រទេសរុស្ស៊ី ខណៈដាក់ទណ្ឌកម្មទីក្រុងមូស្គូជុំវិញការលុកលុយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក បៃដិន កំណត់លក្ខខណ្ឌ សម្រាប់ជំនួបជាមួយលោក ពូទីន ក្នុងកិច្ចប្រជុំកំពូល G20

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ