Connect with us

សេដ្ឋកិច្ច

កសិករបណ្ដុះផ្សិតចំបើង ដើម្បីផលិតបន្លែសរីរាង្គឲ្យបានច្រើន តម្រូវទីផ្សារ

បានផុស

នៅ

កសិករ​នៅ​ភូមិ​ឃុំ​កំភុន ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អនុវត្ត​គម្រោង​សាកវប្បកម្ម​កម្ពុជា បណ្ដុះ​ផ្សិត​ចំបើង​បន្លែ​សរីរាង្គ ទទួល​ទិន្នផល​ខ្ពស់ តម្រូវ​ទីផ្សារ​បញ្ជា​ទិញ​ច្រើន អាច​រក​ចំណូល​បាន​ជាង​ដាំ​បន្លែ​ផ្សេងៗ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាល​ស្រុក​សេសាន ជំរុញ​កសិករ ដែល​មាន​ផ្ទៃដី និង​លទ្ធភាព សូម​ឲ្យ​បង្កើត​ផលរបរ​ចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី ដាំ​បន្លែ បណ្ដុះ​ផ្សិត ដើម្បី​កែប្រែ​ជីវភាព​រស់នៅ​បាន​ធូរធារ។

លោក​បន្ត​ថា មុខរបរ​ទាំងនេះ វា​មិន​ទាមទារ​ឲ្យ​មាន​ផ្ទៃដី​ធំដុំ​ទេ សំខាន់​ឈរ​លើ​កត្តា​ច្នៃប្រឌិត ប្រឹងប្រែង ព្យាយាម និង​ខិតខំ​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ពិសេស​ឥឡូវ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី រាជរដ្ឋាភិបាល គ្រប់​ភូមិ គ្រប់​ឃុំ តែងតែ​មាន​មន្ត្រី​កសិកម្ម​ទទួល​បន្ទុក យើង​អាច​ទំនាក់​ទំនង ដើម្បី​សាកសួរ​ព័ត៌មាន​ពី​មន្ត្រី​បច្ចេកទេស​យើង​បាន។ ចំពោះ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ត្រេកអរ​ខ្លាំង​ណាស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ហើយ​ខ្ញុំ​នឹង​សំណូមពរ ពាំនាំ​នូវ​ស្នាដៃ​នេះ​ទៅ​ចែក​ជូន​ដល់​កសិករ​ផ្សេងៗ​ទៀត។

លោក ឈឹម សិទ្ធ កសិករ​មាន​មុខរបរ​បណ្ដុះ​ផ្សិត​ចំបើង នៅ​ភូមិ​ឃុំ​កំភុន ស្រុក​សេសាន បាន​ទទួល​ស្គាល់​ថា ភាព​ឧស្សាហ៍​ព្យាយាម​ពិតជា​ទទួល​បាន​ជោគជ័យ។ បច្ចុប្បន្ន លោក កំពុង​ពង្រីក​រោង​បណ្ដុះ​ផ្សិតចំបើង​បន្ថែម​ទៀត ដើម្បី​ផលិត​ឲ្យ​បាន​ច្រើន សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ បាន​ប្រកួត​ប្រជែង​ជាមួយ​បន្លែ​នាំចូល​ពី​តំបន់​ផ្សេងៗ​ផង។

លោក​បន្ត​ថា បច្ចេកទេស​បណ្ដុះ​ផ្សិត​ចំបើង លោក អាច​បង្ហាត់បង្ហាញ​ដល់​កសិករ​ផ្សេងៗ​ទៀត​បាន​ប្រសិន​ពួកគាត់​ចង់​ចេះ និង​មក​សិក្សា​នៅ​ទីតាំង​ផ្ទាល់ ដែល​កំពុង​អនុវត្ត​ជាក់ស្ដែង​នេះ។

លោក​បន្ថែម​ថា ពី​ដំបូង​ផ្អាប់​ចំបើង​ក្នុង​រយៈពេល​ចាប់ពី ៥ ថ្ងៃ ទៅ​ដល់ ១០ ថ្ងៃ បន្ទាប់មក​យក​មក​មូរ​ដាក់​ក្នុង​រោង ហើយ​យើង​មាន​ជីកំប៉ុស ជា​អាហារ​របស់​វា ដូចជា សំដីស្រូវ ចំបើង សំបក​ផ្លែ​សណ្ដែក​សៀង មាន​កន្ទក់ ចុងអង្ករ យើង​លាយ​បញ្ចូល​គ្នា ហើយ​យក​ទៅ​ផ្អាប់​រយៈពេល​មួយ​យប់​មួយថ្ងៃ ទៅ​ដាក់​លើ​ចំបើង ហើយ​បាន​យើង​យក​វា​ទៅ​ចំហុយ​ក្នុង​រយៈពេល ៥ ម៉ោង ទុក​វា​ឲ្យ​ត្រជាក់​មួយ​យប់​មួយ​ថ្ងៃ ទើប​ដាក់​មេ​ផ្សិត​ចំបើង​នឹង​ចូល។

លោក កែវ ជឿន កសិករ​ដាំ​ដំណាំ​បន្លែ នៅ​ភូមិ​កាត​តូត បញ្ជាក់​ថា បច្ចុប្បន្ន​កសិករ​នាំគ្នា​ដាំ​បន្លែ​ច្រើន​គ្នា និង​ខ្លះ​ទៀត​ផ្លាស់ប្ដូរ​ទម្លាប់​ការ​ដាំដុះ គ្រាន់តែ​កសិករ​មួយ​ចំនួន​ពុំ​ទាន់​បាន​សិក្សា​បច្ចេកទេស​ច្បាស់លាស់ ហើយ​ខ្លះ​ទៀត ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​នាំ​យក​បច្ចេកទេស​ថ្មី​នេះ​ទៅ​អនុវត្ត​នៅឡើយ​ទេ។

លោក​ថា ការ​ដាំ​បន្លែ​ជា​កត្តា​ចម្បង​ក្នុង​ការ​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​កាត់បន្ថយ​ការ​ទៅ​ដើរ​ស៊ីឈ្នួល​លក់​កម្លាំង​ពលកម្ម ការ​ពឹង​ផ្អែក​លើ​ផល​អនុផល​ព្រៃឈើ និង​ការ​ចុះទូក​ធ្វើ​នេសាទ​ដែល​នាំ​ឲ្យ​ជួប​ហានិភ័យ​ផ្សេងៗ​ក្នុង​រដូវ​បិទ​នេសាទ។

សូម​បញ្ជាក់​ថា ការ​ផលិត​បន្លែ​សរីរាង្គ កសិករ​ខេត្ត​ស្ទឹងត្រែង ផលិត​បាន​លើ​ផ្ទៃដី​ប្រមាណ​តែ​ជិត ៦០០ ហិកតា​ប៉ុណ្ណោះ។ បើ​គិត​ជា​ភាគរយ​បាន​តែ​ជាង ១២% ក្នុង​ផែនការ​ប្រចាំ​ឆ្នាំ ចំនួន ៤.៩២០ ហិកតា ដោយសារតែ​ផ្ទៃដី​មួយ​ចំនួន កសិករ បង្វែរ​ពី​ដាំ​បន្លែ​ទៅ​ដាំ​ដំណាំ​រួមផ្សំ​វិញ ដូចជា ឪឡឹក- តាសក់​ស្រូវ- ពោត- ដំឡូងជ្វា -សណ្តែក​បាយ និង​ល្ង ជាដើម ដែល​ធ្វើ​ឲ្យ​ការ​ផលិត​បន្លែ​មាន​បរិមាណ​ថយ​ចុះ នៅ​ក្នុង​ត្រីមាស​ទី ៣ ឆ្នាំនេះ៕

អត្ថបទ ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ១០ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា១០ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ១២ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍២២ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៩ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម