Connect with us

ព័ត៌មានជាតិ

ទឹកជំនន់កំពុងវាយលុកយ៉ាងខ្លាំងលើឃុំចំនួន៤ ក្នុងស្រុកថ្មគោល

បានផុស

នៅ

ប្រជាពលរដ្ឋដែល​រស់នៅ​ក្នុង​ឃុំ​ចំនួន​៤ នៃស្រុក​ថ្មគោល កំពុង​ប្រឈម​យ៉ាង​ខ្លាំង​ទៅនឹង​ជំនន់​ទឹកភ្លៀង ដែល​គេសន្និដ្ឋានថា អាចហូរធ្លាក់​មក​ពី​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុងស្រុកបាណន់ ឬក៏ពីតំបន់អាងទឹកកំពីងពួយ ធ្វើ​អោយប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​លិចលង់​ខ្លាំង ត្រូវ​ប​ង្ខំចិត្ត​ភៀសខ្លួន​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព​នាប៉ុន្មានថ្ងៃចុងក្រោយនេះ ។ 

ស្របពេលដែលទឹកជំនន់កំពុងយាយីលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះដែរ ទាំងអាជ្ញាធរ​ស្រុក​ និង​កម្លាំង​សមត្ថកិច្ចស្រុកថ្មគោល បាន​និង​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​អំពី​ការ​វិវឌ្ឍន៍​នៃ​ស្ថានភាព​ទឹកជំនន់​នេះ ។       

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាង ផង់ អធិការស្តីទីស្រុកថ្មគោល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញនេះថា ដោយឡែកកម្លាំង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋានត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​គោល​ដៅ​សំខាន់​ៗ ដើម្បី​រង់ចាំ​ជួយសង្គ្រោះ​អោយទាន់ពេលវេលាចំពោះ​ពលរដ្ឋ​ដែល​អាច​រង​គ្រោះ​ធ្ងន់ធ្ងរ ។ លោកអធិការស្តីទី បានបន្តថា ស្រុក​ថ្មគោល បាន​រង​សម្ពាធ​នូវ​ទឹកជំនន់​នេះរយៈពេល​ជិត​មួ​យស​ប្ដា​ហ៍មកហើយ ដែល​ហូរ​ធ្លាក់​ពី​តាម​បណ្ដា​ស្រុកមួយ​ចំនួន​នៅ​ប៉ែក​ខាងលើ​ ជា​ពិសេស​ហូរ​មក​ពី​ស្រុក​ប​វេ​ល និងស្រុក​បាណ​ន់​។ 

លោក​អធិការបាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នៅ​ពេល​នេះ មាន​ឃុំ​ចំនួន​៤ ក្នុង​ចំណោម​ឃុំ​ទាំង​១០ នៅ​ស្រុក​ថ្មគោល បាន​និង​កំពុង​ប្រឈម​ខ្លាំង​ជាងគេ​ ដែលឃុំ​ទាំង​៤នោះរួមមាន​ ឃុំ​អន្លង់​រុន ឃុំ​បឹង​ព្រីង ឃុំ​ជ្រៃ និងឃុំ​អូរ​តា​គី​។ ប៉ុន្តែ​ឃុំ​អន្លង់​រុន ហាក់​ធ្ងន់ធ្ងរ​ជាងគេ គឺ​លិច​ស្ទើរ​ទាំងស្រុងតែ​ម្ដង​។

ដោយឡែក នៅ​ខាង​ឃុំ​អូរ​តា​គី​វិញ បើ​តាម​សេចក្ដីរាយការណ៍​បាន​អោយ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០​គ្រួសារបាន​នាំគ្នាភៀសខ្លួន​ចេញពី​លំនៅ​ឋាន រួម​ទាំង​សត្វ​ពាហន:ផង ទៅ​កាន់​ទីទួល​សុវត្ថិភាពជាបណ្តោះអាសន្ន។ 

លោក ប៉ា​ង ផង់ អធិការ​ស្ដីទី ដែល​កំពុង​ដឹកនាំ​កម្លាំង​ចុះ​ត្រូ​ត​ពិនិត្យ​តាម​គោលដៅ​សំខាន់ៗ នៅ​ក្នុង​មូលដ្ឋាន បាន​បញ្ជាក់​ថា ស្ថានភាព​ទឹកជំនន់ពេល​នេះ ​ហាក់​មិន​ទាន់​មាន​ការប្រែប្រួល ឬថយចុះ​នៅឡើយ​ទេ​។ ទឹកបាន​ហក់​ឡើង​បន្ថែម​ទៀត នៅ​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី១៣ ខែតុលា ធ្វើ​ឲ្យ​ជន់​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ទាំង​៤​ខាងលើ​នេះ ។

លោកបាន​បន្ថែម​ថា បើ​នៅ​ឃុំ​អន្លង់​រុន វិញ​ទឹកបាន​ជន់​លិច​ទាំងស្រុង​តែ​ម្ដង តែ​មិន​ទាន់​មានការ​ជម្លៀស​ពលរដ្ឋ​នៅឡើយ​ទេ ដោយសារ​តែ​ពលរដ្ឋ​ទាំងនោះ អាច​រស់នៅ​លើ​ផ្ទះ​បាន តែ​កម្លាំង​របស់​លោក​បាន​ដាក់​ពង្រាយ​តាម​គោលដៅរង់ចាំ​អន្តរា​គម​ន៍ជួយ​ពលរដ្ឋគ្រប់ពេលវេលា គឺទាំងយប់ទាំងថ្ងៃតែម្តង ​។

ប្រជាពលរដ្ឋ​ដែល​បាន​ភៀសខ្លួន​ចេញពី​តំបន់​ទឹកជំនន់នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី បាន​និយាយ​ថា ពួក​គាត់​ជាង​៣០​គ្រួសារ បាន​ជម្លៀស​ចេញពីផ្ទះ​រយៈពេល​ជិត​មួ​យស​ប្ដា​ហ៍មកហើយ​ ដោយសារទឹកបាន​លិច​ត្រឹម ក និងលិច​ពាក់​កណ្ដាល​​ផ្ទះ ឯសត្វគោក្របី​គ្មាន​ស្មៅ​ស៊ី មាន់​ទា រក​ទ្រនំ​ដេក​មិន​បាន ទើប​ពួក​គាត់​បង្ខំចិត្ត ដឹក​ជញ្ជូន​អីវ៉ាន់ គោក្របី មាន់​ទា ជម្លៀស​ទៅ​រក​ទី​ទូលដើម្បី​សុវត្ថិភាព​ ប៉ុន្តែពួកគាត់ត្រូវប្រឈមនឹងការខ្វះខាតស្បៀង និងទីជម្រកដូចជាតង់ជាដើម។ល។

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើងហោះ​ហើរ​ត្រង់បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ជា​ប្រវត្តិសាស្ត្រ​អាមេរិក! ប្រធានាធិបតី​មួយ​រូប​ធ្លាប់​ស្បថ​ចូល​កាន់​តំណែង​នៅ​លើ​យន្តហោះ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ប្រតិបត្តិករទេសចរណ៍ថៃ សុំ​បន្ថយរយៈពេលស្នាក់នៅ​នៃ​គម្រោងលើកលែងទិដ្ឋាការ ​​សម្រាប់ភ្ញៀវចិន

ជីវិតកម្សាន្ដ១៩ នាទីutes មុន

សុខៗ V ស្រាប់តែបង្ហោះបទចម្រៀងរបស់ Rosé ក្នុងន័យគាំទ្រពេញទំហឹង

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម