KPT+
មូលហេតុធំៗ ៨ យ៉ាង នាំឲ្យគេងមិនសូវលក់ និងវិធីព្យបាល
មនុស្សអាចមានបញ្ហាក្នុងការគេង ដោយត្រូវចំណាយពេលយូរដើម្បីឲ្យងងុយ។ ការគេងមិនលក់ ធ្វើឲ្យយើងមិនមានអារម្មណ៍ស្រស់ស្រាយ នៅពេលដែលអាកប្បកិរិយាទាំងនេះត្រូវបានប្រមូលផ្តុំ វានឹងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ ការចងចាំចាប់ផ្តើមថយចុះ ប្រសិទ្ធភាពសិក្សា ការងារតិច អារម្មណ៍ប្រែប្រួល ឆាប់ខឹង ទាក់ទងនឹងសុខភាព ។ ដូច្នេះយើងគួរប្រញាប់រកដំណោះស្រាយទាន់ពេល។

មូលហេតុនៃការគេងមិនលក់អាចបណ្ដាលមកពីកត្តាជាច្រើនដូចជា៖
១ ភាពតានតឹង អាចបណ្ដាលមកពីការងារ ឬបញ្ហាគ្រួសារ
២ ជំងឺរាងកាយដូចជា ឈឺក្បាល ឈឺខ្នង ឈឺសន្លាក់ ជំងឺផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្ត
៣ ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំស្តេរ៉ូអ៊ីត ថ្នាំផ្តាសាយ តឹងច្រមុះ ជាដើម
៤ សារធាតុរំញោចដូចជា ជាតិកាហ្វេអ៊ីន ជាតិនីកូទីន អាល់កុល
៥ បរិយាកាសមិនសមស្រប ដូចជាសម្លេងខ្លាំង ពន្លឺរំខាន សីតុណ្ហភាពក្តៅពេក ឬត្រជាក់
៦ ការផ្លាស់ប្ដូរកាលវិភាគគេងដូចជា ពីការធ្វើដំណើរ ផ្លាស់ប្តូរការងារទៅជាពេលយប់
៧ កង្វះអ័រម៉ូនដូចជា Melatonin អ័រម៉ូនលូតលាស់ អរម៉ូនភេទ
៨ កង្វះសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ដូចជាស័ង្កសី វីតាមីន B5 និង tryptophan ជាដើម។
វិធីដោះស្រាយការគេងមិនលក់
-ចាប់ផ្ដើមកែប្រែឥរិយាបថផ្ទាល់ខ្លួនរបស់អ្នក ចូលគេងហើយភ្ញាក់ទាន់ពេល កុំគេងពេលថ្ងៃត្រង់
-ចៀសវាងផឹកតែ កាហ្វេ ជាតិនីកូទីន អាល់កុល ពេលរសៀល
-ចៀសវាងការធ្វើលំហាត់ប្រាណ ៣-៤ ម៉ោងមុនពេលចូលគេង
-កុំញ៉ាំអាហារមានជីវជាតិខ្លាំង មុនពេលចូលគេង
-ផ្តល់បរិយាកាសបន្ទប់គេងសមរម្យ ស្ងប់ស្ងាត់ ងងឹត មិនក្តៅពេក ឬត្រជាក់ពេក
-អាចសម្រាកមុនពេលចូលគេង ដោយអានសៀវភៅ ឬស្តាប់តន្ត្រី។

ទោះយ៉ាងណាប្រសិនបើរាងកាយអ្នកចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺន ការអនុវត្តខាងលើនេះ ប្រហែលជាមិនប្រសើរឡើងទេ។ ដូច្នេះ គួរតែទៅជួបគ្រូពេទ្យ ដោយចាប់ផ្តើមស្វែងរកមូលហេតុ និងការព្យាបាលជាពិសេស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធី ជួយអ្នកឲ្យឈប់គិតពីការងារ ហើយឆាប់គេងលក់លឿន
ចុចអាន៖វិធី ១០ យ៉ាង ជួយឲ្យឆាប់គេងលក់ស្រួល សម្រាប់អ្នកពិបាករឿងដំណេក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់