Connect with us

ព័ត៌មានជាតិ

កម្ពុជា​មាន​ច្រក​ទ្វារ​ព្រំដែន ៨២ កន្លែង សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស

បានផុស

នៅ

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ច្រក​ព្រំដែន​​សរុប​ចំនួន ៨២ កន្លែង​សម្រាប់​ធ្វើ​ទំនាក់ទំនង​និង​​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស។

លោក​ខៀវ សុភ័គ បាន​បញ្ជាក់​ក្នុង​សន្និសីទ​នៅ​ព្រឹកនេះ​​ថា ច្រកព្រំដែន​ទាំង ៨២ កន្លែង ក្នុង​នោះ​មាន​កំពង់ផែ​សមុទ្រ​ចំនួន ១០ កន្លែង តំបន់​ព្រំដែន​ចំនួន ២៦ កន្លែង ព្រំដែន​ទ្វេភាគី​ចំនួន ១៤ កន្លែង កំពង់ផែ​អន្តរជាតិ​ចំនួន ៣ កន្លែងអាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន ៣ កន្លែង និង​ព្រំដែន​អន្តរជាតិ​ចំនួន ២៦ កន្លែង។

ក្នុង​ឆ្នាំ ២០២១ ក្រសួង​មហាផ្ទៃ បាន​បើក​ឲ្យ​ដំណើរការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺនជ័យ-តឺនណាម​ក្នុង​កម្រិត​ថ្នាក់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម។

រាជរដ្ឋាភិបាលកម្ពុជា គ្រោង​បើកច្រកទ្វារព្រំដែនអន្តរជាតិថ្មីមួយទៀតស្ទឹងបត់-បានណងអៀន ជំនួសច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។ ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណង​អៀន​ ដើម្បី​សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លង​កាត់ព្រំដែនរវាងកម្ពុជា-ថៃ និងជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា​ ខណៈច្រកទ្វារប៉ោយប៉ែតមានការកកស្ទះខ្លាំង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

ខឹងគោះទ្វារមិនបើក បុរសម្នាក់ចាក់សាំងដុតផ្ទះប្អូនស្រីបង្កើត

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ក្រុមហេសបូឡា​ តតាំង​អ៊ីស្រាអែលយ៉ាងចាស់​ដៃ ដោយ​បាញ់​មីស៊ីល​រាប់រយគ្រាប់​

ព័ត៌មានជាតិ១៨ នាទីutes មុន

ពលរដ្ឋ​ ៦០០ គ្រួសារ ទទួល​បាន​ចង្ក្រានបង្កើន​ថាមពល កាត់បន្ថយ​ប្រើប្រាស់​អុស ចូលរួមថែរក្សា​បរិស្ថាន

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងអប់រំ នឹងបំប៉នសមត្ថភាពឌីជីថលដល់យុវជនកម្ពុជាឱ្យក្លាយជា ពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវខ្ពស់

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ពន្ធ​របស់​ ត្រាំ អាច​ប៉ះពាល់ដល់ការនាំចេញ​របស់​ថៃ​ទៅ​អាមេរិក​ រហូតដល់ ២៥ ភាគរយ​

Sokha Hotels

ព័ត៌មានពេញនិយម