Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ ពីឆ្នាំ ២០១៨ ដល់ចុងឆ្នាំ ២០២២នេះ មានអ្នកចូលសញ្ជាតិខ្មែរជាង ១ពាន់នាក់

បានផុស

នៅ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៨ ដល់ចុងឆ្នាំ ២០២២នេះ មានអ្នកចូលសញ្ជាតិខ្មែរជាង ១ពាន់នាក់ ដោយអ្នកទាំងនោះ ភាគច្រើនជាអ្នកវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ សុភ័គ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” នាព្រឹកថ្ងៃទី ១៤ ខែតុលានេះថា ការស្នើសុំចូលសញ្ជាតិ ឬលះបង់សញ្ជាតិខ្មែរ អាចធ្វើទៅបាន លុះត្រាតែមានការចេញព្រះរាជក្រឹត្យ ពីព្រះមហាក្សត្រ។ លោកថា «សុំចូលសញ្ជាតិ ការលះបង់សញ្ជាតិ គឺទាល់តែព្រះករុណា ព្រះមហាក្សត្រ លោកចេញព្រះរាជក្រឹត្យទទួលស្គាល់ នោះទើបជាផ្លូវការ មិនអាចមានថ្នាក់ណា ឬក៏រដ្ឋអំណាចថ្នាក់ណា មានសិទ្ធិសម្រេចទេ ទាល់តែរៀបចំមានព្រះក្រឹត្យចូលសញ្ជាតិ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំចុង២០២២នេះ មានអ្នកចូលសញ្ជាតិខ្មែរចំនួន ១,៧៧៩នាក់ ភាគច្រើនជាអ្នកវិនិយោគ។ លោក ខៀវ សុភ័គ បានបន្ថែមថា «ចឹងយើងឃើញថា សរុបនៅក្នុងឆ្នាំ ២០១៨មក គឺមានអ្នកចូលសញ្ជាតិ ១,៧៧៩នាក់ ហើយការងារចូលសញ្ជាតិនេះ យើងឃើញថា យ៉ាងម៉េចចាំបាច់ឲ្យមានការចូលសញ្ជាតិ ច្បាប់សញ្ជាតិរបស់យើងមាន មានច្បាប់ យើងចូលតាមច្បាប់ អ្នកខ្លះចូលសញ្ជាតិទៅ បានសញ្ជាតិទៅខ្មែរទៅ គាត់ធ្វើវិនិយោគបាន គាត់ធ្វើជាកម្មសិទ្ធិ គាត់មានសិទ្ធិដូចពលរដ្ឋខ្មែរយើងអញ្ចឹង ភាគច្រើនជាអ្នកវិនិយោគៗ»។

បើតាមលោក ខៀវ សុភ័គ ក្រៅពីមានអ្នកចូលសញ្ជាតិខ្មែរ ក៏មានអ្នកលះបង់សញ្ជាតិខ្មែរដែរ។ លោកថា​ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអាចដកសញ្ជាតិខ្មែរពីអ្នកណាម្នាក់ទេ។ ប៉ុន្តែបើមានអ្នកស័្មគ្រចិត្ត គឺរាជរដ្ឋាភិបាល អាចសម្រួលជូនពួកគេបាន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងយ៉ាងដូច្នេះថា «ការលះបង់សញ្ជាតិនេះ ចង់និយាយថា អ្នកដែលគាត់មានសញ្ជាតិដទៃផ្សេងទៀត ប៉ុន្តែសញ្ជាតិគេដទៃនោះ គេតម្រូវឲ្យគាត់មានសញ្ជាតិតែមួយ បើគាត់មានជាខ្មែរផង ហើយចូលសញ្ជាតិគេផង គេមិនឲ្យទេ ច្បាប់របស់គេអញ្ចឹង គេមានសញ្ជាតិតែមួយ ចឹងគាត់ត្រូវសុំលះបង់សញ្ជាតិ»។

ក្រសួងមហាផ្ទៃ បានឲ្យដឹងដែរថា ចាប់ពីឆ្នាំ ២០១៨ ដល់ខែកញ្ញា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋបានលះបង់សញ្ជាតិខ្មែរចំនួន ៥០នាក់់៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៤៨ នាទីutes មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ១ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

ព័ត៌មានជាតិ២ ម៉ោង មុន

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

Sokha Hotels

ព័ត៌មានពេញនិយម