ព័ត៌មានជាតិ
លោក គួច ចំរើន ស្នើ ចិន ពន្លឿនហិរញ្ញប្បទានគម្រោងជួសជុលផ្លូវជាតិលេខ ៣ ឲ្យបានឆាប់
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើភាគីចិន ជួយពន្លឿនហិរញ្ញប្បទានលើគម្រោងជួសជុលស្តារឡើងវិញផ្លូវជាតិលេខ ៣ ពីវាលរេញ ទៅត្រពាំងរពៅ ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ ឲ្យបានឆាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកទំនិញបានល្អប្រសើរ។

ការស្នើសុំនេះធ្វើឡើងក្នុងពេលលោកអភិបាលខេត្ត បានអនុញ្ញាតឲ្យ លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម កាលពីថ្ងៃទី ១៣ តុលា។

លើសពីនេះទៀត លោកអភិបាលខេត្ត ក៏បានស្នើភាគីចិន ជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរចិន មកខេត្តព្រះសីហនុ ឲ្យកាន់តែច្រើន នាពេលខាងមុខផងដែរ។

លោកអភិបាលខេត្ត បានជម្រាបជូនលោកប្រធានផ្នែកកុងស៊ុលចិនថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិនិយោគ និងទេសចរចិន មកកាន់ខេត្តព្រះសីហនុ វិនិយោគលើសណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេស រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលបានដាក់ឲ្យដំណើរការសាកល្បងមានកម្លាំង ៧០០ មេហ្កាវ៉ាត់។ ម្យ៉ាងទៀត ការដាក់ឲ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដើម្បីបង្កើនសេដ្ឋកិច្ចរបស់កម្ពុជា។

លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ដើរតួនាទី នៃកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា។ ការដាក់ឲ្យសាកល្បងផ្លូវល្បឿនលឿននេះ ជួយជំរុញអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចរបស់ កម្ពុជា លើវិស័យទេសចរណ៍ និងដឹកជញ្ជូន ហើយក៏ជាចំណុចចាប់ផ្ដើមបន្តកំណើនទៅមុខទៀត។

លោកសង្ឃឹមថា ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត នឹងនាំឲ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍រីកចម្រើន ហើយសហគ្រាសចិនដែលកំពុងវិនិយោគនៅខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច។

លោកក៏បានបង្ហាញពីការប្ដេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការ និងជួយសម្របសម្រួលការងារនៅខេត្តព្រះសីហនុ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នាពេលខាងមុខ និងបង្កើនយន្តការទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៣ កំពត-វាលរេញ ប្រវែង ២០ គីឡូម៉ែត្រនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការខូចខាតលាតសន្ធឹងមានប្រវែង ២០ គីឡូម៉ែត្រ។ ប៉ុន្តែក្នុងនោះ មានកំណាត់ផ្លូវប្រវែង ១៥ គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈប្រវែង ៥ គីឡូម៉ែត្រ ភ្ជាប់ទៅផ្លូវបំបែកវាលរេញ ស្ថានភាពដីខាងក្រោម ស្អុយជម្រៅដល់ទៅ ១៨ ម៉ែត្រ ដែលជាដើមចមចម្បងមួយនាំឲ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តាមរយៈ លោក វ៉ាង យី អ្នកជំនាញចិន នឹងចុះមកពិនិត្យជួសជុលឡើងវិញឆាប់ៗនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងជំនួបសន្ទនា និងអាហារការងារពេលព្រឹកជាមួយ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងបញ្ជាក់ថា ប្រទេសចិន នឹងបញ្ជូនអ្នកបច្ចេកទេសជំនាញ មកសិក្សា ផ្លូវជាតិលេខ ៣ ត្រង់ចំណុចពីវាលរេញទៅត្រពាំងរពៅ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៣ កំពត-វាលរេញ ប្រវែង ២០ គីឡូម៉ែត្រនេះ រងការខូចខាត ក្នុងនោះ មានកំណាត់ផ្លូវប្រវែង ១៥ គីឡូម៉ែត្រ ខូចដោយសារស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈប្រវែង ៥ គីឡូម៉ែត្រ ភ្ជាប់ទៅផ្លូវបំបែកវាលរេញ ស្ថានភាពដីខាងក្រោម ស្អុយជម្រៅដល់ទៅ ១៨ ម៉ែត្រ ជាដើមចមចម្បងមួយនាំឲ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង