Connect with us

នយោបាយ

បណ្ឌិត ដៀប សុផល អះអាងថាពិភពលោកកំពុងវិលត្រឡប់ទៅរកសង្គ្រាមត្រជាក់បែបថ្មីមួយ

បានផុស

នៅ

សាស្ត្រាចារ្យស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ លោកបណ្ឌិត ដៀប សុផល បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលរបស់រាជបណ្ឌិត្យសភាកម្ពុជាកាលពីសប្តាហ៍មុនថា សណ្តាប់ធ្នាប់បច្ចុប្បន្នរបស់ពិភពលោកទាំងមូល កំពុងតែវិលត្រឡប់ទៅរកនូវរូបភាពសង្គ្រាមត្រជាក់បែបថ្មីមួយ ដែលមានតួនាទីបម្រើប្រយោជន៍សេដ្ឋកិច្ចជាធំ និងបង្កើតនូវប្លុកប្រឈមមុខដាក់គ្នាដូចសង្គ្រាមត្រជាក់កាលពីអតីតកាលអ៊ីចឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ដៀប សុផល អះអាងបែបនេះ បន្ទាប់ពីមានសង្គ្រាមរ៉ាំរ៉ៃរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន៨ខែមកហើយ ដោយមិនមានឃើញនូវផ្លូវឆ្ពោះទៅរកការធ្វើកិច្ចចរចា ដើម្បីសន្តិភាពឡើយ រហូតមានទស្សនៈជាច្រើនបានដាក់ការសង្ស័យថា តើសង្គ្រាមរវាងប្រទេសទាំង២នេះ អាចឈានដល់ការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរឬទេ? ក្នុងករណីនេះ ក៏មិនមាននរណាម្នាក់អាចប៉ាន់ប្រមាណដឹងបានឡើយ។

លោកបណ្ឌិត ដៀប សុផល បានមានប្រសាសន៍ថា ឥរិយាបថរបស់ប្រធានាធិបតីរុស្ស៊ី គឺលោក ពូទីន មិនអាចមើលធ្លុះឡើយថា តើលោកជ្រើសរើសយកការប្រើប្រាស់អាវុធប្រល័យលោកឬអត់? លោកបណ្ឌិតថា អាវុធនុយក្លេអ៊ែរមិនមែនប្រើប្រាស់សម្រាប់បញ្ចប់សង្គ្រាមក្នុងប្រទេសនីមួយៗឡើយ ប៉ុន្តែ គេប្រើប្រាស់អាវុធប្រល័យលោកនេះ ក្នុងការធ្វើនយោបាយ ដោយគ្មានអ្នកឈ្នះ ហើយក៏គ្មានអ្នកចាញ់ ក្រោយពីមានប្រវត្តិសាស្ត្រធ្លាប់ប្រើអាវុធនេះកន្លងមក។ មួយវិញទៀត អាវុធ​នុយក្លេអ៊ែរ ក្លាយជាឧបករណ៍នយោបាយមួយដ៏ខ្លាំងក្លាបំផុត ក្នុងឆាកនយោបាយបច្ចុប្បន្ន ដើម្បីឲ្យប្រទេសមួយចំនួន អាចការពារនូវមុខមាត់ អំណាច និងតួនាទី របស់ខ្លួនលើឆាកអន្តរជាតិបាន។ ហេតុដូច្នេះហើយ ទើបប្រទេសមួយចំនួនដូចជា ប្រទេសកូរ៉េខាងជើង ប្រទេសប៉ាគីស្ថាន និងប្រទេសផ្សេងទៀត ខិតខំប្រឹងប្រែងបង្កើតនូវអាវុធនុយក្លែអែរ រហូតដល់ធ្លាក់ខ្លួនក្លាយជាប្រទេសក្រីក្រ ក៏មិនបោះបង់ការផលិតអាវុធនេះដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ២១ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ២៣ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ២៥ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម៣០ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម