Connect with us

ជីវិតកម្សាន្ដ

Jessi រិះគន់អ្នកគ្រប់គ្រងរបស់នាង អំឡុងការប្រគំតន្ត្រីនៅ អឺរ៉ុប

បានផុស

នៅ

Jessi បានរិះគន់អ្នកគ្រប់គ្រងចំពោះរឿងទុកនាងចោល និងគ្មានទំនួលខុសត្រូវ ក្នុងអំឡុងពេលនាងចូលរួមសម្តែងក្នុងការប្រគំតន្ត្រី “Beyond Your Imagination” នៅអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jessi បាននិយយានៅលើឆាកក្នុងទីក្រុងប៉ារីសថា ”បន្ទាប់ពីបានបញ្ចប់ការសម្តែងនៅទីក្រុងឡុងដ៍ ខ្ញុំត្រូវបានអ្នកគ្រប់គ្រងទុកចោលឲ្យជាប់គាំងនៅទីនោះ ហើយត្រូវស្វែងរកមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនមកកាន់ទីក្រុងប៉ារីស” ។

ទន្ទឹមនោះ នាងបានបង្ហោះចែករំលែករឿងនេះនៅលើគណនី Instagram ផ្ទាល់ខ្លួនថា “ខ្ញុំបានជាប់គាំងនៅទីក្រុងឡុងដ៍ ប៉ុន្តែខ្ញុំបានព្យាយាមរកផ្លូវមកប៉ារីសដើម្បីជួបអ្នកគាំទ្ររបស់ខ្ញុំ ប៉ុន្តែសំណាងអាក្រក់ ខ្ញុំមិនអាចរកឃើញសណ្ឋាគារនៅទីក្រុងប៉ារីសឃើញឡើយ នៅដែលខ្ញុំមកដល់។

ទោះជាយ៉ាងណា នាងបានជួបសំណាងល្អវិញ ដោយសារតែមានជំនួយពីមិត្តភ័ក្រ្ត ទើបម្ចាស់បទ Zoom In Zoom Out បានរកឃើញសណ្ឋាគារមួយកន្លែងនៅម៉ោង ៦ ព្រឹក ហើយមានពេលសម្រាកតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលចាប់ផ្តើមការសម្តែងមួយនេះ” ។

Jessi បានបង្ហើបថា អ្នកគ្រប់គ្រងរបស់នាងមានឈ្មោះ Tim Kim (ឈ្មោះពិត Kim Ung Ho ) ជាអ្នក ទទួលបន្ទុកទៅលើការនៅប្រគំតន្ត្រីនៅអឺរ៉ុប និងបានសង្កត់ធ្ងន់ៗថា អ្នកគ្រប់គ្រងមិនបានបំពេញកាតព្វកិច្ច ក៏ដូចជាគ្មានទំនួលខុសត្រូវចំពោះនាងឡើយ ។

ស្របពេលជាមួយគ្នានេះ អ្នកគាំទ្ររបស់ Jessi បានសម្តែងការព្រួយបារម្ភចំពោះរូបនាង ហើយបានរិះគន់អ្នកគ្រប់គ្រង Kim Tim ចំពោះអាកប្បកិរិយាមិនទទួលខុសត្រូវរបស់គាត់ ហើយពួកគេសង្ឃឹមថា រឿងបែបនេះនឹងមិនកើតឡើងម្តងទៀតឡើយចំពោះ Jessi ៕

ប្រែសម្រួលដោយ ៖ នាងតូច

ចុចអាន៖ធ្លាយដំណឹងថា Jessi កំពុងរៀបចំបង្កើតផលិតកម្មផ្ទាល់ខ្លួន

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម