សន្តិសុខសង្គម
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចាត់តំណាងចុះរំលែកទុក្ខ ដល់ផ្ទះគ្រួសារសពសិស្ស លិចទូកដ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ចុះទៅតាមខ្នងផ្ទះរបស់គ្រួសារជនរងគ្រោះ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុ (លិចទូកដទទឹង) ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន ១១ខ្នងផ្ទះ ដើម្បីចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសព នៅព្រឹកថ្ងៃថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។


កិច្ចការនេះ ដឹកនាំដោយ បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយនាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារសព ក្នុង ១គ្រួសារ ២០ ០០០ ០០០រៀល (ម្ភៃលានរៀល)។

ទន្ទឹមនោះ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក ឧបត្ថម្ភថវិកា ៤ ០០០ ០០០ រៀល ក្នុង ១សព និង លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឧបត្ថម្ភថវិកា ៤ ០០០ ០០០ រៀល ក្នុង ១សព។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់តំណាងខាងលើ ចុះទៅសួរសុខទុក្ខកុមារី ឈ្មោះ រី ច័ន្ទបូរ៉ា អាយុ ១២ឆ្នាំ ដែលបានរួចផុតពីគ្រោះឧបទ្ទវហេតុលិចទូកដ កាលពីយប់ម្សិលមិញ ដោយនាងបានដោះកាតាបបោះចោល ហើយស្ទុះទៅឈរលើរឺម៉ឺកនៅលើទូក ហើយហែលផ្ងារឡើងលើ ទាំងអត់ចេះហែលទឹក អណ្ដែតតាមចរន្តទឹកហូររហូតដល់ច្រាំង។

មកដល់រសៀលនេះ កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះ បានរកឃើញសរុបចំនួន ១៤នាក់ ស្លាប់ ១០នាក់ (ស្រី៣នាក់) នៅសល់ចំនួន ១នាក់ ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស។ បច្ចុប្បន្ន កម្លាំងចម្រុះបានកំពុងបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួន។

គួររំលឹកថា នៅម៉ោង ៧:១០ យប់មិញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីមនុស្ស ១៨នាក់ ជិះទូកដទទឹង ឆ្លងទន្លេ ហើយជួបឧបទ្ទវហេតុលិចទឹក។ ករណីនេះបណ្ដាលមកពី ម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ