Connect with us

ព័ត៌មានជាតិ

៩ខែឆ្នាំនេះ ក្រសួងមហាផ្ទៃផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋជិត៣៣ម៉ឺនសន្លឹក

បានផុស

នៅ

នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋជិត៣៣ម៉ឺនសន្លឹក។ ប៉ុន្តែបើគិតរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងបានផ្តល់ជាង២,២លានសន្លឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងមហាផ្ទៃនៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៤តុលា នៅទីស្ដីការគណៈរដ្ឋមន្រ្ដី លោក ខៀវ សុភ៌គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥បានចំនួនជាង២,២លានសន្លឹក។ ដោយឡែកគិតត្រឹម៩ខែឆ្នាំ
២០២២នេះ មានអត្តសញ្ញាណប័ណ្ណជាង៣២ម៉ឺន៨ពាន់ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ។

លោក ខៀវ សុភ៌គ បានបន្តថា ជាមួយគ្នានេះដែរសំណុំឯកសារស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងបរទេសសរុបមានចំនួន៦៧៦៧ច្បាប់ ក្នុងនោះនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះមានចំនួន១២៣២ឯកសារ។ ទន្ទឹមនឹងនេះបានផ្តល់សៀវភៅស្នាក់នៅចំនួនជាង៣,៤លានក្បាល និងសៀវភៅគ្រួសារមានចំនួនជាង២,២លានក្បាលផងដែរ។

លោក ខៀវ សុភ៌គ បានបន្តទៀតថា ចំណែកចំនួនប្រជាពលរដ្ឋដែលបានចុះបញ្ជីគ្រប់ប្រភេទរយៈពេល៥ឆ្នាំមានជិត៣​លាននាក់។ តែក្នុង៩ខែឆ្នាំ២០២២នេះមានប្រជាពលរដ្ឋមកចុះបញ្ជីគ្រប់ប្រភេទចំនួន៦៤ម៉ឺន៣ពាន់៥៤២នាក់ថយចុះជាងឆ្នាំ២០២១មានចំនួន៦៧ម៉ឺន១ពាន់៧២៨នាក់។ លើសពីនេះទៀតរយៈពេល៥ឆ្នាំនេះដែរមានជនបរទេសចំនួន១៧៧៩​នាក់​បានទទួលព្រះរាជក្រិត្យស្តីពីការផ្តល់សញ្ជាតិតាមរយៈសញ្ជាតូបនីយកម្មក្នុងនោះរយៈពេល៩ខែ ឆ្នាំ២០២២ មានជនបរទេសចំនួន១៧៨នាក់និងមានពលរដ្ឋចំនួន៥០នាក់បានទទួលព្រះរាជក្រឹត្យសុំបោះបង់សញ្ជាតិខ្មែរទៅទទួលសញ្ជាតិបរទេស។

លោក ខៀវ សុភ៌គ បានបន្ថែមថា ក្នុងការគ្រប់គ្រងជនបរទេសនេះដែរក្រសួងមហាផ្ទៃបានកំណត់យុទ្ធសាសន៍សំខាន់ៗចំនួន៣ក្នុងនោះរួមមានទី១ទប់ស្កាត់ម៉ឺងម៉ាត់មិនឲ្យកំណើនបន្ថែមនូវជនបរទេសស្នាក់នៅបែបអន្តោប្រវេសន៍ដោយផ្តើមចេញពីការចុះធ្វើជំនឿនស្ថិតិជនបរទេសអន្តោប្រវេសន៍ឡើងវិញ,ទី២.យកចិត្តទុកដាក់ជំរុញការដោះស្រាយបញ្ហាជនបរទេសដែលមានវត្តមាននៅក្នុងប្រទេសឲ្យស្ថិតនៅក្រោយដំបូលច្បាប់និងទី៣.គ្រប់គ្រងឱ្យបានហ្មត់ចត់ចំពោះការស្នាក់របស់ជនបរទេសមិនមែនអន្តោប្រវេសន៍គ្រប់ប្រភេទ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ៊ុយក្រែន ធ្វើឃាតអ្នកជំនាញមីស៊ីលរុស្ស៊ី នៅក្បែរទីក្រុង មូស្គូ

កីឡា២៦ នាទីutes មុន

ខ្សែ​ប្រយុទ្ធ​ទីម័រ​ខាង​កើត​២​រូប​នេះ​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

Sokha Hotels

ព័ត៌មានពេញនិយម