ព័ត៌មានជាតិ
កម្ពុជា គ្រោងបណ្ដេញជនបរទេសខុសច្បាប់ជាង ១ ពាន់នាក់បន្ថែមទៀត
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអះអាងថា ជនបរទេសរស់នៅខុសច្បាប់ប្រមាណជាង ១ ពាន់នាក់បន្ថែមទៀត គ្រោងនឹងបណ្ដេញចេញពីប្រទេសកម្ពុជា នាពេលខាងមុខនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំ របស់ក្រសួងមហាផ្ទៃនៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី ១៤ តុលា នាទីស្ដីការគណៈរដ្ឋមន្ត្រី លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នាពេលខាងមុខនេះ យើងនឹងបណ្ដេញជនបរទេសខុសច្បាប់ប្រមាណជាង ១ ពាន់បន្ថែមទៀត ចេញពីប្រទេសកម្ពុជា ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនសាធារណៈ។ ប៉ុន្តែបើគិតរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ ២០១៨ មកដល់ឆ្នាំ ២០២២ នេះ កម្ពុជា បានបណ្ដេញជនបរទេសខុសច្បាប់ឲ្យវិលត្រឡប់ទៅប្រទេសវិញប្រមាណជាង ១ ម៉ឺននាក់។
លោក ខៀវ សុភ័គ បន្តទៀតថា មានជនបរទេសប្រមាណ ១៤ លាននាក់ ចូលមកកម្ពុជា និងចេញពីកម្ពុជា ប្រមាណ ១៤ លាននាក់។ ចំណែកពលរដ្ឋកម្ពុជាប្រមាណ ១,៤ លាននាក់ បានធ្វើដំណើរទៅក្រៅប្រទេសផងដែរ។
លោក ខៀវ សុភ័គ បន្ថែមថា ក្នុងការគ្រប់គ្រងជនបរទេសនេះដែរ ក្រសួងមហាផ្ទៃ បានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ក្នុងនោះរួមមាន ៖
ទី១-ទប់ស្កាត់ម៉ឺងម៉ាត់មិនឲ្យកំណើនបន្ថែមនូវជនបរទេសស្នាក់នៅបែបអន្តោប្រវេសន៍ ដោយផ្តើមចេញពីការចុះធ្វើជំនឿនស្ថិតិជនបរទេសអន្តោប្រវេសន៍ឡើងវិញ។
ទី២-យកចិត្តទុកដាក់ជំរុញការដោះស្រាយបញ្ហាជនបរទេសដែលមានវត្តមាននៅក្នុងប្រទេសឲ្យស្ថិតនៅក្រោមដំបូលច្បាប់។
ទី៣-គ្រប់គ្រងឲ្យបានហ្មត់ចត់ចំពោះការស្នាក់នៅរបស់ជនបរទេសមិនមែនអន្តោប្រវេសន៍គ្រប់ប្រភេទ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ