Connect with us

ព័ត៌មានជាតិ

គ្រោះទឹកជំនន់​បង្កឱ្យប៉ះពាល់​ដំណាំស្រូវ​ជាង១ ពាន់​ហិកតា​នៅ​ខេត្តកណ្តាល

បានផុស

នៅ

គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដំណាំស្រូវជាង ១ ពាន់ហិកតា (១៣០០) និងខូចខាតជាង ៩០០ ហិកតានៅស្រុកចំនួន០៤នៅខេត្តកណ្តាលក្នុងនោះស្រុកខ្សាច់កណ្ដាលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេតត្តកណ្តាលបានឱ្យដឹងថា ស្រុកចំនួន៤នៅ​ខេត្ត​កណ្តាលដែលទទួលរងគ្រោះដោយទឹកជំនន់រួមមានស្រុកពញាឮរងផលប៉ះពាល់ចំនួន ២ ឃុំគឺឃុំជ្រៃលាស់ និងឃុំវិហារហ្លួងប៉ះពាល់ផ្ទៃដីសរុបទំហំ ៣៣ហិចតា ផ្ទៃដីខូចខាត ២៤ហិចតា និងផ្ទៃដីត្រូវស្ដារឡើងវិញ ២៤ហិចតា ស្មើរ ៧៥​គ្រួសារ។

ស្រុកកណ្ដាលស្ទឹងរងផលប៉ះពាល់ចំនួន០១ឃុំគឺឃុំដើមឬសប៉ះពាល់ផ្ទៃដីសរុបទំហំ ២០៩ ហិកតា ផ្ទៃដីខូចខាត ៧៣ហិកតា និងផ្ទៃដីត្រូវស្ដារឡើងវិញ ៧៣ហិចតា ស្មើរ ១៩៤ គ្រួសារ។

ស្រុកស្អាងរងផលប៉ះពាល់ចំនួន 0២ ឃុំគឺឃុំក្រាំងយ៉ូវ និងឃុំស្អាងភ្នំប៉ះពាល់ផ្ទៃដីសរុបទំហំ ៣៨៩ ហិចតា ផ្ទៃដីខូចខាត ៣៥៨ហិចតា និងផ្ទៃដីត្រូវស្នាឡើងវិញ ៣៥៨ហិចតា ស្មើរ ៥២៧ គ្រួសារ។

ចំណែកស្រុកខ្សាច់កណ្ដាលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមានចំនួន ១៤ឃុំ រួមមានឃុំព្រែកតាមាក់ ឃុំព្រែកលួង ឃុំសន្លុង ឃុំបាក់ដាវ ឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំកោះចូរ៉ាម ឃុំវិហារសួគ៌ ឃុំស្វាយរមៀត ឃុំព្រះប្រសប់ ឃុំស៊ីធរ ឃុំរកាជន្លឹង ឃុំជ័យធំ និងឃុំកំពង់ចម្កង ប៉ះពាល់ផ្ទៃដីសរុប ៦៨៨ហិកតា ផ្ទៃដីរងខូចខាតសរុប៤៨១ហិកតា និងផ្ទៃដីត្រូវស្ដារឡើងវិញចំនួន៤៨១ហិកតា ស្មើ៨៥៩គ្រួសារ។

នៅក្នុងឱ្យកាសចុះពិនិត្យដំណាំស្រូវប្រជាពលរដ្ឋដែលរងគ្រោះជនលិចដោយជំនន់ទឹកភ្លៀងនៅស្រុកពញាឮ ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង  ខេត្តកណ្តាលកាលពីថ្ងៃទី១៤តុលា លោកគ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងលោក ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើក៏ដូចជាជំរុញដល់ក្រុមការងារ ជាពិសេសអាជ្ញាធរមូលដ្ឋានភូមិ-ឃុំផ្ទាល់ ត្រូវចុះសិក្សាវាយតម្លៃឲ្យបានច្បាស់លាស់នៅតួលេខនៃផលប៉ះពាល់ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ដើម្បីមានរបាយការណ៍ជាក់លាក់មួយ សម្រាប់ក្រសួងក៏ដូចជាអាជ្ញាធរខេត្ត ធ្វើការពិនិត្យ និងវាយតម្លៃថាតើត្រូវជួយសង្គ្រោះ និងស្ដារឡើងវិញរបៀបណាដើម្បីឲ្យចំគោលដៅ និងទទួលបានលទ្ធផលល្អ។ព្រោះថាបើតួលេខនិងរបាយការណ៍មិនច្បាស់លាស់ គឺធ្វើទៅវាមិនចំគោលដៅ និងមិនមានប្រសិទ្ធភាពល្អឡើយ ក្នុងការផ្ដល់ពូជស្រូវសង្គ្រោះដល់ប្រជាពលរដ្ឋ។

លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថាគិតត្រឹមថ្ងៃទី១២តុលាឆ្នាំ២០២២ជំនន់ទឹកភ្លៀងបានបង្កឱ្យប៉ះពាល់ដល់ដំណាំកសិកម្មជាង២៥ម៉ឺនហិកតាក្នុងនោះខូចខាតជាង១០ម៉ឺនហិកតានៅតាមរាជធីខេត្តចំនួន២១។

លោកបានបន្តថាក្នុងចំណោមផលដំណាំជាង២៥ម៉ឺនហិកតាក្នុងនោះដំណាំស្រូវមានចំនួន២០៦៧៧២.៧០ហិកតា ខូចខាត៨៥១២៨.៥៥ ហិកតា អាចស្តារឡើងវិញចំនួន៤៨៤២.៣៦ហិកតា។ ចំណែកដំណាំរួមផ្សំវិញបានប៉ះពាល់ចំនួន៤២៦៨.៧២ហិកតា ខូចខាត៨៩៣.២២ហិកតា អាចស្តារឡើងវិញចំនួន៣៧៨ហិកតា។

លោកបានបន្តទៀតថា ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងក៏បានប៉ះពាល់ដល់ដំណាំឧស្សាហកម្មចំនួន៤៩១៧១.៧០​ហិកតា ខូចខាត២២៦០៦.២០ហិកតា អាចស្តារឡើងវិញចំនួន ២ ១៣២ ហិកតាដោយមានប្រជាពលរដ្ឋដែលរងប៉ះពាល់សរុបចំនួន១០៧ ៧៦២នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ វិនាទី មុន

បុណ្យ​សាសនា​ធំ​បំផុត​នៅ​ឥណ្ឌា រំពឹង​​មនុស្ស​ចូលរួម ៤០០​លាន​នាក់​ដើម្បីងូត​ទឹក​ពិសិដ្ឋ

ជីវិតកម្សាន្ដ៦ នាទីutes មុន

ត្រូវនឹងបុណ្យ៧ថ្ងៃ Ruthko ផង ផេកនៅតែចាក់ឡាយកម្មវិធីឃើញវត្តមាននៅរស់រវើក ធ្វើឲ្យអ្នកគាំទ្រមើលទាំងទឹកភ្នែក

សេចក្ដីជូនដំណឹង១០ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការពិគ្រោះថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងប្រេងរំអិល ជូនមន្ទីរពេទ្យព្រះអង្គឌួងឆ្នាំ២០២៥

សុខភាព១២ នាទីutes មុន

ក្រសួងសុខាភិបាលបង្ហាញថា ករណីជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ថយចុះ៤៦% បើធៀបនឹងឆ្នាំ២០២៣

សេដ្ឋកិច្ច១២ នាទីutes មុន

អាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត ១០ ពាន់​លានដុល្លារ នៅឆ្នាំ ២០២៤

ចរាចរណ៍២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម