ព័ត៌មានជាតិ
លោក អុិត សំហេង អំពាវនាវពលករខ្មែរធ្វើការនៅថៃ កុំទាន់វិលត្រឡប់មកស្រុកកំណើត ចៀសវាងហានិភ័យ
លោកបណ្ឌិត អុិត សំហេង ប្រធានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើ
ការនៅប្រទេសថៃ បានអំពាវនាវដល់បងប្អូនពលករខ្មែរនៅប្រទេសថៃ កុំទាន់វិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចៀសវាងហានិភ័យនានា។

លោកក៏បានស្នើដល់ពលករទាំងអស់ ឲ្យគោរពនូវអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ដោយកុំប្រញាប់មកស្រុកវិញ ក្នុងដំណាក់កាលដែលអាជ្ញាធរថៃកំពុងដាក់បម្រាមហាមប្រជាជនថៃនិងជនបរទេសមិនឲ្យចល័តពីតំបន់មួយទៅតំបន់មួយនិងកំពុងដាក់វិធានការគ្រប់គ្រងនិងបង្ការការរីករាលដាលជំងឺកូវីដ១៩ដែលកំពុងកើតឡើងនៅបណ្ដាខេត្តមួយចំនួននៃប្រទេសថៃនោះឡើយ។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានពលករខ្មែរដែលឆ្លងដែនមកពីប្រទេសថៃចំនួន ១៤ នាក់ហើយ បានឆ្លងជំងឺកូវីដ១៩ដែលមាននៅខេត្តបាត់ដំបងនិងប៉ៃលិន។
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរូបនេះបានឲ្យដឹងនៅក្នុងសេចក្តីអំពាវនាវចំពោះបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃដែលទើបទទួលបាននៅថ្ងៃនេះថា បងប្អូនពលករដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញក្នុងដំណាក់កាលនេះគឺមានហានិភ័យខ្ពស់ទាំងផ្នែកសន្តិសុខ និងផ្នែកសុខភាព ដោយបងប្អូនអាចប្រឈមនឹងការឃាត់ខ្លួននិងរងការពិន័យរបស់អាជ្ញាធរថៃក្នុងពេលធ្វើដំណើរខុសនឹងបម្រាមរបស់អាជ្ញាធរថៃ។

លោករដ្ឋមន្ត្រីបន្តថា ទន្ទឹមនឹងនេះដើម្បីការពារសុខភាពរបស់បងប្អូននិងក្រុមគ្រួសាររបស់បងប្អូនក៏ដូចជាសុខភាពសាធារណៈ បងប្អូននឹងត្រូវក្រុមការងារចត្តាឡីស័កកម្ពុជានៅតាមព្រំដែនកម្ពុជាថៃយកសំណាកទៅពិនិត្យជំងឺកូវីដ១៩ នឹងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃចំនួន១៤ថ្ងៃ ទោះបីជាបងប្អូនឆ្លងចូលមកប្រទេសកម្ពុជាតាមច្រកណាមួយក៏ដោយ។
លោក អុិត សំហេង បន្ថែមថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃបានធ្វើការជាប្រចាំជាមួយភាគីថៃជាប្រចាំ ហើយនាពេលខាងមុខនេះអាជ្ញាធរថៃមិនបានចាប់ឃាត់ខ្លួនឬពិន័យពលករបរទេសនិងនិយោជកណាមួយប្រសិនជាពលករបរទេសនិងនិយោជកនោះសហការអនុវត្តតាមបទបញ្ជានិងការណែនាំរបស់អាជ្ញាធរថៃ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងពេលដ៏ខ្លីខាងមុខក្រសួងមហាផ្ទៃថៃនិងក្រសួងការងារថៃនឹងរួមគ្នាស្រង់ឈ្មោះពលករបរទេសនិងចេញប័ណ្ណពណ៌ស៊ីជម្ពូដល់ពលករបរទេសក្នុងនោះក៏មានបងប្អូនពលករកម្ពុជាយើងផងដែរ បើទោះបីជាបងប្អូនមានឬគ្មានឯកសារក៏ដោយ។ លោកបានណែនាំដល់បងប្អូនពលករដែលកំពុងស្នាក់នៅធ្វើការនៅប្រទេសថៃ
មេត្តារក្សាភាពនឹងន និងជឿទុកចិត្តលើសមត្ថភាពនិងលទ្ធភាពទប់ស្កាត់និងព្យាបាលជំងឺកូវីដ១៩ របស់អាជ្ញាធរថៃ៕

អត្ថបទ៖ សំអឿន
ចុចអាន៖ ទោះបីកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់ ប្រជាពលរដ្ឋនៅតែសម្រុកចេញទៅស្រុកកំណើតយ៉ាងកុះករក្នុងថ្ងៃឆ្លងឆ្នាំ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា