Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​និមិត្តសញ្ញា​ថ្មី

បានផុស

នៅ

​​ធនាគារ អេស៊ីលីដា ភីអិលស៊ី ​នៅ​រសៀល​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ​ឆ្នាំ​២០២១​ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​និមិត្តសញ្ញា​ថ្មី​ ដើម្បី​ស្រប​ទៅ​នឹង​ទស្សនៈ​បេសកកម្ម យុទ្ធសាស្ត្រ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជាស​កល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​និមិត្តសញ្ញា​ថ្មី បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី​ បាន​មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ផ្លាស់​ប្តូរ​រូបរាង​ស្លាក​សញ្ញា​ថ្មី ដោយ​រក្សា​នូវ​និមិត្តរូប អត្តសញ្ញាណ និង​អត្ថន័យ​ ដែល​ធនាគារ​បាន​កសាង​ជាង​២៩​ឆ្នាំកន្លងមក​។ បណ្ឌិត អ៉ិន ចាន់នី បាន​បន្ត​ថា ​ស្លាក​សញ្ញា​ថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា “​និមិត្តរូប​បក្សី​សួគ៌​” ឈរ​នៅ​ចំ​កណ្តាល​រង្វង់​មូល​ពណ៌​ខៀវ​ទឹក​ប៊ិក ដែល​បង្ហាញ​ពី​ភាព​រឹងមាំ និង​វឌ្ឍនភាព​ប្រកបដោយ​ចីរភាព​។ បណ្ឌិត អ៉ិន ចាន់នី ​បាន​បន្ថែមទៀត​ថា​ ចំណែក​ពណ៌​នៃ​ស្លាក​សញ្ញា​ថ្មី​នេះ ​មាន​បី​ពណ៌​រួមមាន​ពណ៌​ស ពណ៌​មាស និង​ពណ៌​ខៀវ​ទឹក​ប៊ិក។ ​ក្នុង​នោះ​ពណ៌ ស​៖​ អភិសមាចារ (​តម្លាភាព ភាពស្មោះត្រង់ និង​សុចរិត​ភាព​)​ពណ៌ មាស​៖ គុណ​តម្លៃ និង​គុណភាព​និង ពណ៌ ខៀវ​ទឹក​ប៊ិក​៖ សាមគ្គីភាព ស្ថិរភាព និង​សុវត្ថិភាព​។​

​បណ្ឌិត អ៉ិន ចាន់នី បាន​បញ្ជាក់​ថា​«​ពណ៌​ទាំង​បី​បញ្ចូល​គ្នា​ប្រៀប​ទៅ​នឹង​គ្រាប់​ពូជ និង​ធនធាន​ដែល​បាន​រីក​ដុះដាល និង​អភិវឌ្ឍ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ប្រកបដោយ​ចីរភាព​ហើយ​ស្លាក​សញ្ញា​ថ្មី​នេះ នឹង​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ចាប់ពី​ខែ​មករា ឆ្នាំ​២០២១ នេះ​តទៅ​»​។

បណ្ឌិត អ៉ិន ចាន់នី បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​« យើង​មាន​សេចក្តី​រីករាយ ដែល​បាន​រួម​ចំណែក​កសាង​នូវ​ប្រយោជន៍​សម្រាប់​ជាតិ​ប្រកប ដោយ​កតញ្ញូ និង​កតវេទី​។ នេះ​ជា​ស្នាដៃ​បាន​កើត​ឡើង​ពី​ធនធានមនុស្ស​ ដែល​ជា​កម្មករ​និយោជិត​ជនជាតិ​ខ្មែរ និង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​ជាពិសេស ធនាគារ​ជាតិ​នៃ​កម្ពុជា អតិថិជន និង​សាធារណជន ដែល​បាន​កសាង​សមិទ្ធផល​ជា​ប្រយោជន៍​យ៉ាង​ច្រើន​ជា​បន្តបន្ទាប់​»​។​

គួរ​បញ្ជាក់​ថា​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ០៤ (​បួន​) គឺ​អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ធនាគារ អេស៊ីលីដា ឡាវ លី​មី​ធី​ត និង​ស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា និង​ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​។ គិត​ត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន ២៦,១០ ទ្រី​លាន​រៀល (​ឬ ៦,៣៧ ប៊ី​លាន​ដុល្លារ​អាមេរិក​) សមតុល្យ ឥណទាន​សរុប​ចំនួន ១៦,៩៩ ទ្រី​លាន​រៀល (​ឬ ៤,១៤ ប៊ី​លាន​ដុល្លារ​អាមេរិក​) និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ១៨,៥៦ ទ្រី​លាន​រៀល (​ឬ ៤,៥៣ ប៊ី​លាន​ដុល្លារ​អាមេរិក​) និង​ចំនួន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ ឌីជីថល អេស៊ីលីដា ទាន់​ចិត្ត ច្រើន​ជា ១,៦២​លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២០៕

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម