Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ ស្នើក្រសួងអភិវឌ្ឍន៍ជនបទ ជួសជុលផ្លូវខូចធ្ងន់ធ្ងរ ឱ្យបានឆាប់

បានផុស

នៅ

លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានស្នើឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ជួយជួសជុលផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរជាងគេដោយទឹកជំនន់ប្រវែង ១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្វាយ ឃុំរសណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រហូតដល់ព្រំប្រទល់ ខេត្តកំពង់ធំ ឱ្យបានឆាប់ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះបានធ្វើឡើងនៅ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសលោកអភិបាលខេត្ត និងលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ​ដឹកនាំក្រុមការងារចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​​ទឹកជំនន់​នៅ​ខេត្តព្រះវិហារ។

លោក ម៉ប់ ធីរិទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ បានឱ្យដឹងថា នៅក្នុងខេត្តព្រះវិហារមានផ្លូវជនបទដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងមានចំនួន ៥ខ្សែ ក្នុងនោះកំណាត់ផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរជាងគេមានប្រវែង ១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្វាយ ឃុំរសណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ ស្ថិតក្នុងភូមិទាមអាទិត្យ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

លោកបានបន្តថា ក្រុមការងារបានពិនិត្យឃើញថា កំណាត់ផ្លូវប្រវែង ១០គីឡូម៉ែត្រនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ទៅកាន់ទីផ្សារ ជាពិសេស ដំឡូង ពីខេត្តព្រះវិហារទៅកាន់ខេត្តកំពង់ធំ ជាផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ទីផ្សារ មន្ទីរពេទ្យ និងសាលារៀនជាដើម។ កំណាត់ផ្លូវប្រវែង ១០គីឡូម៉ែត្រខាងលើនេះ រងការខូចខាតប្រមាណ ១គីឡូម៉ែត្រ ដោយទឹកហូតកាត់ជាច្រើនកន្លែង។

ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ និងកំពុងប្រកបរបរកសិកម្មដាំដំឡូង ក៏បានស្នើសុំតាមរយៈក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ គោរពស្នើសុំលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជួយធ្វើផ្លូវនេះឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះផ្លូវនេះពិតជាមានសារៈសំខាន់សម្រាប់ពួកគាត់។

​លោក ជ្រុ​ន ថេ​រ៉ា​វ៉ាត បាន​ទទួលយក​សំណូមពរ​នេះ​ពី​ប្រជាពលរដ្ឋ និង​ពីលោក គឹម រិទ្ធី ដើម្បី​ជម្រាប​ជូនលោក​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន ​ជ្រាប និង​ពិនិត្យ​លទ្ធភាព​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​បំផុត។​

ជាមួយគ្នានេះដែរ លោក ជ្រុ​ន ថេ​រ៉ា​វ៉ាត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ប្រជាពលរដ្ឋក៏ដូចជា​អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​សហការ​គ្នា​យក​ឈើ ក្តារ ឈូស​ឆាយ និង​សែង​ដី​ចាក់​ ធ្វើជា​ស្ពានឈើ​តូច​មួយ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួកគាត់ និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​មេត្តា​ខន្តី អត់ធ្មត់​បន្តិច ដោយ​ទុក​ពេល​ជូន​ថ្នាក់ដឹកនាំ​ក្រសួង ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម