ព័ត៌មានអន្ដរជាតិ
ផ្ទុះអំពើភេរវកម្មនៅរុស្ស៊ី សម្លាប់ទាហានស្ម័គ្រចិត្តត្រៀមចេញទៅប្រយុទ្ធនៅ អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ទី១៥ខែតុលាថា មនុស្សចំនួន១១នាក់ បានស្លាប់និង១៥នាក់រងរបួស ក្នុងការវាយប្រហារនៅមូលដ្ឋានហ្វឹកហាត់យោធាមួយកន្លែង ក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន។ ក្រសួងបានហៅឧបទ្ទវហេតុនេះថាជា “អំពើភេរវកម្ម”។
ក្រសួងបានពន្យល់ថា ជនសង្ស័យពីរនាក់ត្រូវបានសម្លាប់នៅនឹងកន្លែង ក្នុងការបាញ់សងសឹក។ គេត្រូវបានកំណត់ថាជា “ពលរដ្ឋក្នុងប្រទេសដែលជាសមាជិកនៃរដ្ឋឯករាជ្យ Commonwealth (CIS)”។
CIS រួមមានអតីតសាធារណរដ្ឋសូវៀតភាគច្រើន លើកលែងតែរដ្ឋបាល់ទិក អ៊ុយក្រែន ហ្សកហ្ស៊ី និងតូមិននីស្ថានប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ យោធារុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីឧបទ្ទវហេតុ ឬអត្តសញ្ញាណជនវាយប្រហារនោះទេ។
យោងតាមកាសែត RIA Novosti, អ្នកទាំងពីរ បានបើកការបាញ់ប្រហារទៅលើ អ្នកប្រយុទ្ធស្ម័គ្រចិត្តមួយក្រុមអំឡុងពេលហ្វឹកហាត់នៅកន្លែងបាញ់កាំភ្លើង ត្រៀមចេញទៅប្រយុទ្ធនៅ អ៊ុយក្រែន។
ព័ត៌មានកាលពីថ្ងៃសៅរ៍ បានកើតឡើងចំពេលមានការកែនទ័ពនៅក្នុងប្រទេសរុស្ស៊ី។ កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និយាយថា ទាហានបម្រុងជាង ២០ម៉ឺននាក់ ត្រូវបានហៅមកបំពាក់អាវុធ ជាផ្នែកនៃដំណើរការនេះ ខណៈពួកគេភាគច្រើននៅតែទទួលការបណ្តុះបណ្តាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើ អ៊ុយក្រែន ចូល ណាតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
សន្តិសុខសង្គម៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល