Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិជាង៣ពាន់លានដុល្លារកើនឡើងជិត១០ដងឆ្នាំ ២០២២

បានផុស

នៅ

នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានផ្ទេរថវិកាពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក មានកំណើនជិត ១០ដង បើធៀបទៅនឹងឆ្នាំ២០១៨កន្លងទៅ ដែលមានត្រឹមជាង ៤០០លានដុល្លារអាមេរិកប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា ការផ្ទេរថវិកាពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនជិត១០ដង គឺពី៤១៦​លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ៣.៦៧៦លានដុល្លារ ក្នុងឆ្នាំ២០២២នេះ។

លោកបានបន្តថា ក្នុងរយៈពេល ៥ឆ្នាំនេះក្រសួងមហាផ្ទៃបានធ្វើការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិបាលកិច្ចល្អ ដែលជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកំណែទម្រង់នេះមានមុខងារជិត៦០មុខងារ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារ ផ្តល់សេវា​ប្រមាណ​ជាង ៨០០ប្រភេទ ត្រូវបានធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជា​ពលរដ្ឋតាម​យន្តការ​ច្រកចេញចូលតែមួយ។

លោកបានបន្តទៀតថា ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានយកចិត្តទុកដាក់ជាសំខាន់ទៅ​លើអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោត លើសកម្មភាព​អាទិភាព រួមមាន៖ ១.ការពង្រឹងការគ្រប់គ្រងការងារកំណែទម្រង់ ២.ការពង្រឹង និងការកែសម្រួល រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣.ការលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រង និងការ​អភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៤.ការជំរុញការផ្ទេរមុខងារក្នុងវិស័យ អាទិភាពនានាទៅ​ឱ្យរដ្ឋបាល​ថ្នាក់ក្រោមជាតិដោយភ្ជាប់ជាមួយនឹងធនធានហិរញ្ញវត្ថុ និងធនធានមនុស្សដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និង ៥.ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ។

ក្រៅពីនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានទទួលថវិកាដែលភ្ជាប់ជាមួយការផ្ទេរមុខងារ និងថវិកាអន្តរាគមន៍ជាច្រើនទៀត ពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានផងដែរ។ ក្នុងក្របខ័ណ្ឌនៃការអនុវត្តមុខងារជាអាណត្តិទូទៅ និងមុខងារជាជម្រើសរបស់ខ្លួន រដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ត ក្រុង និងឃុំ សង្កាត់) បានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវា សង្គមប្រមាណ​ជាង ២.០០០គម្រោង ក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ដែល ជាការរួមចំណែកក្នុង​ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី

សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី

កីឡា២ ម៉ោង មុន

កីឡាករ​ ធន់​ ស៊ីហុង​៖ បើ​គ្មាន​លោក​គ្រូ​ ធន់​ សុភា​ ក៏​ខ្ញុំ​មិន​មាន​​ការ​ជោគជ័យ​ដូច​ពេល​នេះ​ដែរ​

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាស្រី៣ដួង ត្រូវគេចាត់ថ្នាក់ជា រាជិនីយំសម​បំផុត​ ​ក្នុងភាពយន្ត​ភាគកូរ៉េ

សេដ្ឋកិច្ច៣ ម៉ោង មុន

អាជីវករផ្សារអូរឫស្សី ប្រាប់ថា​ការលក់ដូរមានកំណើនតិចតួច ក្រោយចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម