សន្តិសុខសង្គម
ករណីរំលោភសម្លាប់សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានហើយនៅខេត្តសៀមរាប
សៀមរាប៖ ជនសង្ស័យម្នាក់ដែលបានធ្វើទារុណកម្ម អំពើឃោរឃៅ រំលោភសេពសន្ថវ: និងអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា ត្រូវបាននគរបាលខេត្តសៀមរាប សហការគ្នាស្រាវជ្រាវឃាត់ខ្លួនបានហើយ។ ហេតុការណ៍ឃាត់ខ្លួនេះធ្វើឡើងនៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៥ខែតុលាឆ្នាំ២០២២ ស្ថិតក្នុងការដ្ឋានសំណង់ក្នុងភូមិបឹង សង្កាត់ ក្រពីរៀល ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត ទើបលោកបានដឹកនាំកម្លាំងនគរបាលជំនាញ សហការគ្នាស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងរំលោភសេពសន្ថវ: និងអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា កើតហេតុវេលា ម៉ោង២១:៣០នាទី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ ចំណុចក្នុងបន្ទប់ជួលស្ថិតនៅក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ លោកបន្តថា ដោយទទួលសេចក្ដីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ ស្រុកកំណើតភូមិចន្លោង ឃុំស្រង៉ែ ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់នៅក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើ។ ក្រោយទទួលបានព័ត៌មាននេះកម្លាំងនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ កម្លាំងនៃការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត, កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក, កម្លាំងប៉ុស្តិ៍នគរបាលដ្ឋបាលក្របីរៀល និងគ្រូពេទ្យមន្ទីរពេទ្យបង្អែកពួក ចុះដល់កន្លែងកើតហេតុ ពិនិត្យសាកសព និងកន្លែងកើតហេតុ កំណត់បានថា ការស្លាប់របស់ជនរងគ្រោះខាងលើគឺមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ ក៏បន្តស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាជនសង្ស័យ ហើយនៅវេលាវេម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នាំខ្លួនមុខសញ្ញាជនដៃដល់មកសួរនាំតែម្តង ។
តាមការស្តាប់ចម្លើយរបស់ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិគោកថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងធ្វើសំណង់ ស្ថិតភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលបបានប្រព្រឹត្តបទល្មើស ករណីឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅបានសារភាពថា រូបគេជាជនដៃដល់តែម្នាក់ដែលធ្វើកម្មភាពរំលោភសេន្ថវៈ និងសម្លាប់ទៅលើជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ និងយកទ្រព្យសម្បត្តិរបស់នាង។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅចន្លោះវេលាម៉ោង ១៩និង០០នាទី ឬ ២០និង០០នាទីល្ងាច រូបគេបានជិះកង់ឆ្វែលមើលជនរងគ្រោះ នៅចំណុចទីតាំងកន្លែងកើតហេតុខាងលើ លុះដល់ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទី រូបគេបានជិះកង់ចេញពីការដ្ឋានសំណង់ស្ថិតភូមិបឹង សង្កាត់ក្រពីរៀល ក្រុងសៀមរាប ទៅទិញម៉ីឆា និងប្រហិតចៀន នៅចំណុចផ្សារ ក្របីរៀល រួចហើយជិះកង់សំដៅទៅផ្ទះជនរងគ្រោះ ពេលទៅដល់ខ្លួនឃើញជនរងគ្រោះអង្គុយនៅមុខផ្ទះតែម្នាក់ឯង ចំណែកទ្វារផ្ទះគឺបើកចំហរ ពេលនោះរូបគេបានកាន់ម៉ីឆា និងប្រហិតចៀន ចូលអង្គុយហូបនៅក្នុងផ្ទះជនរងគ្រោះ តែជនរងគ្រោះមិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនផងដែរ។
នៅវេលាម៉ោង ២១និង៣០នាទី ពេលរូបគេហូបម៉ីឆា និងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះដើរចូលទៅបន្ទប់ទឹកក្នុងផ្ទះ ដោយ មានចំណង់រួមភេទ និងស្របពេលដែលមានឱកាសល្អ ព្រោះយប់ស្ងាត់ ហើយជនរងគ្រោះនៅផ្ទះតែម្នាក់ឯង គេបានក្រោកដើរទៅយកខ្សែភ្លើង មានប្រវែងប្រហែល ១៥០សង់ទីម៉ែត្រ មកបត់ជាពីរហើយស្ទុះចូលតាមជនរងគ្រោះទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែរខ្នងមកទ្វារ ដោយប្រើដៃទាំងពីររិតកជនរងគ្រោះនិងខ្សែភ្លើងរហូតដល់សន្លប់បាត់បង់ស្មារតី ហើយគេបានដើរទៅបិទទ្វារផ្ទះ(ទ្វាររូត)ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើជន រងគ្រោះរហូតបានសម្រេច។ ដោយពិនិត្យឃើញថាជនរងគ្រោះនៅមានដង្ហើម និងដៃជើង នៅតែអាចកំរើកបាន ហើយភ័យខ្លាចបែកការ ទើបរូបគេបានប្រើជើងខាងស្តាំងជាន់ និងកន្រ្តំ ទៅលើកជនរងគ្រោះខ្លាំងៗជាច្រើនជើង បណ្តាលឲ្យបាក់គ្រែទើបជនរងគ្រោះដាច់ខ្យល់ស្លាប់ ។ បន្ទាប់មកជនសង្ស័យបានយកទូរស័ព្ទដៃមួយគ្រឿងនិងបន្តទៅរើកកាយមើលក្នុងទូរយកលុយចំនួន ២ម៉ឺនរៀល និងបានយកម៉ូតូជនរងគ្រោះម៉ាកទ្រីមសង ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខៈ សៀមរាប 1Z:2423 បើកចេញដោយដៃម្ខាង និងដៃម្ខាងទៀតបណ្តើរកង់ ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ដែលខ្លួនស្នាក់នៅបណ្តោះអាសន្ន ប្រហែល ៥០ម៉ែត្រ ក៏សម្រេចចិត្តទុកម៉ូតូនោះចោលនៅចំណុចខ្ទមមួយក្បែរផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម្យ៉ាងទៀតខ្លាចបែករឿង។ បន្ទាប់ពីទុកម៉ូតូផ្លុងចោលហើយរូបគេបានជិះកង់ទៅដេកនៅការដ្ឋានធ្វើសំណង់ស្ថិតនៅភូមិបឹង សង្កាត់ ក្រពីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីជនសង្ស័យបានសារភាពកំហុសរួច កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋននគរបាលខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕ អត្ថបទ៖ កុសល
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?