ព័ត៌មានជាតិ
រថយន្តបែនដឹកដីបែកកង់ ក្រឡាប់ផ្ងារជើងទាំងព្រឹក
ភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿង បើកបរសុខៗស្រាប់តែបែកយ៉ាន់ ធ្វើឱ្យផ្ទុះកង់មុខទាញរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង សំណាងល្អ២នាក់ឪពុកកូនមិនមានរងរបួស។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខរោងចក្រសីកូ ក្នុងភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេបានឃើញ រថយន្ត ម៉ាកនីសាន់ ប្រភេទបែនកង់៦ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KDL-1250 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកយ៉ាន់ផ្ទុះកង់មុខខាងស្តាំ ទាញរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ទៅលើមាត់លូ ចាក់ដីចោលតាមចិញ្ចើមផ្លូវ។
ក្រោយកើតហេតុ ភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ពិនិត្យមើលជាក់ស្តែង ពុំបង្កដល់អ្នកដទៃ ហើយក៏គ្មានអ្នកណារងរបួស រួចឱ្យម្ចាស់ហៅរករថយន្តស្ទូចលើយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ៕ សុខា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់