ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមទប់ទល់ជាមួយ ព្យុះ មួយទៀត
អ្នកជំនាញអាកាសធាតុបាននិយាយថា ព្យុះ នេសាទ នឹងចេញពីប្រទេសហ្វីលីពីន ហើយវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេលពីរថ្ងៃខាងមុខ ជាមួយកម្លាំងខ្យល់បក់លើសពី ១១៨ គីឡូម៉ែត្រក្នុងមួយម៉ោង។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអាទិត្យ ព្យុះនេះស្ថិតនៅចម្ងាយ ១១០គីឡូម៉ែត្រ ភាគខាងជើងកោះ Luzon ហើយត្រូវបានគេព្យាករថា នឹងរំកិលទៅទិសពាយព្យ ចូលទៅក្នុងសមុទ្រខាងកើតនៅព្រឹកថ្ងៃចន្ទ។
នៅម៉ោង៧ព្រឹកថ្ងៃចន្ទ ព្យុះ នេសាទ នឹងស្ថិតនៅចម្ងាយ៦៥០គីឡូម៉ែត្រ ភាគខាងកើតប្រជុំកោះ Paracel ជាមួយខ្យល់បក់ក្នុងល្បឿនពី ១០៣ទៅ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះ នឹងរំកិលកាន់តែជិតប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារ ហើយកាន់តែមានកម្លាំងខ្យល់បក់ខ្លាំង។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករថា កម្លាំងខ្យល់របស់ព្យុះនេះ នឹងឈានដល់កម្រិតខ្លាំងបំផុត នៅថ្ងៃអង្គារ មុនពេលធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាម ចាប់ពីខេត្ត Quang Binh ទៅដល់ខេត្ត Thua Thien Hue។
នេសាទ នឹងក្លាយជាព្យុះទីប្រាំមួយ ដែលចូលក្នុងដែនទឹកវៀតណាមនៅឆ្នាំនេះ និងជាព្យុះទីបីក្នុងរយៈពេលត្រឹមបីសប្តាហ៍កន្លង ដែលវាយប្រហារប្រទេសវៀតណាម។
ព្យុះចុងក្រោយបំផុតគឺ Son Ca ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ដែលបង្កការបាក់ដី និងជន់លិចតំបន់ធំៗនៃទីក្រុង Da Nang និងខេត្តនៅជាប់នោះ ដូចជា Quang Nam និង Thua Thien Hue ជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ទីក្រុង Da Nang ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ, មនុស្ស ៤នាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
សន្តិសុខសង្គម៦ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម