Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលផ្តល់ស្រូវពូជជិត ១ម៉ឺនគីឡូក្រាម ដល់ពលរដ្ឋស្រុកប្រាសាទសំបូរ

បានផុស

នៅ

កំពង់ធំ៖ រាជរដ្ឋាភិបាល បានផ្តល់ស្រូវពូជ ប្រមាណជិត ១ម៉ឺនគីឡូ ដល់ពលរដ្ឋ ឃុំឈូកឃុំ គោល ឃុំសំបូរ ឃុំស្រើង ឃុំតាំង ក្រសៅ ស្រុកសំបូរ នៅខេត្តកំពង់ធំ ចំនួន ១,៤២៦ គ្រួសារ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ដើម្បីជួយស្តារជីវភាពរបស់​ប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់ឡើងវិញ នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំប្រសាសន៍​សម្តេចជោ សួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះដល់ទឹកជំនន់ទាំងអស់ នៅក្នុងមូលដ្ឋាននេះ។

លោកទេសរដ្ឋមន្ត្រីក៏បានកោតសរសើរដល់សកម្មភាពសស្រាក់សស្រាំ កន្លងមករបស់អាជ្ញាធរខេត្ត ស្រុក ឃុំនិងភូមិក្នុងការងារជួយប្រជាពលរដ្ឋពេលទឹកលិចកន្លងមក ស្នើដល់មេឃុំដែលបាន ទទួលទំនុកចិត្តពី​ប្រជាពលរដ្ឋនាពេលបោះឆ្នោតកន្លងមក សូមបន្តបម្រើដល់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការ ថាមកពីបក្សនយោបាយណាទេ ដរាបណាពួកគាត់រងគ្រោះដោយទឹកជំនន់ និងមានតម្រូវការជាក់ស្តែង ដោយលោកបានសង្កត់ធ្ងន់ទៀតថា​ មេឃុំនេះគឺ ជាមេឃុំរបស់ប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ ដើម្បីតបស្នងចំពោះទំនុកចិត្តដែលប្រជាពលរដ្ឋបានផ្តល់ជូន។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានស្នើឱ្យអាជ្ញាធរ ខេត្ត ស្រុក ឃុំ សហការនឹងក្រសួងស្ថាប័នជំនាញ ពាក់ព័ន្ធបន្តចុះ​វាយតម្លៃតម្រូវការដើម្បីដាក់ចេញនូវសកម្មភាពជាក់ស្តែង ពេលទឹកកំពង់បន្តស្រក ជាបន្ត បន្ទាប់ដែលទិសដៅ​យុទ្ធសាស្ត្រអាទិភាពចំបងដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្តារ ជីវភាព ប្រជាពលរដ្ឋរងគ្រោះ​ឡើងវិញបន្ទាន់​​។ ក្រៅពីនេះ ការងារអនាម័យសំអាតបរិស្ថានក្នុងសហគមន៍ ក្នុងពេលទឹកកំពុងស្រក និងក្រោយពីទឹក​ស្រក​​ក៏ជាការងារអាទិភាពផងដែរដែលលោកទេសរដ្ឋមន្ត្រី បាន ស្នើដល់អាជ្ញាធរពាក់ព័ន្ធនិងសហគមន៍​ចូលរួមអនុវត្តដើម្បីការពារជំងឺដង្កាត់នានាបង្កដោយបរិស្ថានមិនស្អាត។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានការណែនាំពីបច្ចេកទេសដាំដុះសំខាន់ៗ ដូចជាការការរៀបចំដី និងការប្រើប្រាស់គ្រាប់​ពូជស្រូវឱ្យបាន ត្រឹមត្រូវតាមបច្ចេកទេសដើម្បី អាចដាំ ដុះឡើងវិញបានទាន់ពេលវេលា និង​បានទិន្នផលខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម