Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើអាជ្ញាធរសង្កាត់សំរោងក្រុងបាត់ដំបងប្រមូលនិងចាត់វិធានការចំពោះអ្នកចោលសំរាម

បានផុស

នៅ

បាត់ដំបង៖ ពលរដ្ឋក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជួយសម្រួលសណ្តាប់ធ្នាប់ ដោយប្រមូលសំរាម នៅពាសវាលពាសកាលបង្កឱ្យ​មានក្លិនស្អុយ និងប៉ះពាល់សុខភាពអ្នក រស់នៅជុំវិញនេះ ជាពិសេសកុមារ និងមនុស្សចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ បានបញ្ជាក់ថា កាកសំណល់សំរាមតាមដងផ្លូវនេះ កើតឡើងជាញឹកញាប់មកហើយ។ ពលរដ្ឋលើកឡើងថា អ្នកទទួលបន្ទុកប្រមូលសំរាម ហាក់មិនអើពើបើទោះជាពួកគាត់ ប្រតិកម្មករណីនេះជារឿយៗក្តី។

ពលរដ្ឋ ទទួលស្គាល់ថា មន្រ្តីជំនាញរវល់នឹងការងារប្រចាំថ្ងៃ ប៉ុន្តែករណីសំរាមនាំឱ្យប៉ពាល់ដល់បរិស្ថាន ក៏ជារឿងដែលសំខាន់ គួរអាជ្ញាធរ យកចិត្តទុកដាក់សម្រួលសណ្តាប់ធ្នាប់ និងអនាម័យជូនពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសោភ័ណភាព និងជៀសផុតពីជំងឺផ្សេងៗ ដែលបង្កឡើងដោយកាកសំណល់ស្អុយរលួយនេះដែរ។

លោកចៅសង្កាត់ចំការសំរោង បានទទួលស្គាល់ថា ពិតជាមានករណីគំនរសំរាមនៅតាមដងផ្លូវនេះមែន។ លោកថា ដោយសារតែប្រជាពលរដ្ឋមិនចេះចូលរួមសម្អាត ហើយអ្នកខ្លះក៏បានយកមកពីទីឆ្ងាយ ដើម្បីមកបោះចោល នៅទីនេះតៗគ្នា។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរឲ្យអាជ្ញាធរក្រុង ជូយដាក់វិធានការទប់ស្កាត់នឹងចាប់ផាកពិន័យឲ្យធ្ងន់បន្តិច ចំពោះអ្នកដែលយកសំរាមមកបោះចោល បង្កឱ្យប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថាននេះ ព្រោះបើគ្មានចំណាត់ ការជាក់លាក់ទេ នៅតាមដងផ្លូវដែលឋិតនៅចំណុចខាងលើ នឹងក្លាយជាកន្លែងបោះសំរាមចោល ដោយគ្មានសណ្តាប់ ធ្នាប់នៅចំកណ្តាលបេះដូងទីក្រុង៕ អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម