Connect with us

ជីវិតកម្សាន្ដ

ម៉ូដអាវថ្មី Chompoo នៅ ប៉ារីស ហ្វេនហួសចិត្ត និងអស់សំណើចគ្រប់គ្នា

បានផុស

នៅ

Chompoo Araya បានបង្ហាញរូបភាពចុងក្រោយនៅប៉ារីស ខណៈហ្វេនៗឃើញហើយ ទៅ​ជាហួសចិត្តនិង​អស់​សំណើច​ថា​ ​ក្រៅពី​កំពូល​តារា​ស្រី​ជួរ​មុខ​រូប​នេះ​ពាក់​ ប្រហែល​គ្មាន​អ្នក​ណា​ហ៊ាន​ទេ​មើល​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិត​ថា​អាវ​នេះ​មើល​ទៅ​សាមញ្ញ​ តែ​យ៉ាង​ណា​ម៉ូដ​នៃ​​អាវ​​ចាក់​ដ៏​ក្រាស់​នេះ​ ក៏​បាន​រំលេច​ដោយ​​ក្រណាត់ពណ៌​មាស​​បិទ​កន្លែង​ដើមទ្រូងដ៏ទាក់ទាញ។ ឈុតប្លែកខុសគេនេះ Chompo ក៏បានសរសរខេបសិនថា Ok… last one for paris” ដែលបញ្ចាក់ថានេះជាឈុតចុងក្រោយហើយ។ ស្រប​ពេលនោះ​ដែរ ហ្វេនៗ​របស់ Chompoo Araya ឃើញ​ហើយ​នាំ​គ្នា​បញ្ចេញ​មតិ​អស់​សំណើច​លើ​បណ្ដាញ​សង្គម Instagram ផ្ទាល់ខ្លួន​របស់​នាង​យ៉ាង​ច្រើន​កុះករ រហុតក្លាយជានិន្នាការ​ Fashion​ លើអ៉ិនធើណេតផងដែរ។

Chompoo Araya ត្រូវបានគេដឹងថា ​ជាអ្នកម្ដាយ​កូនបី បើ​ទោះបី​ជា​នាង​មាន​គ្រួសារហើយក្ដី​ តែ​សម្រស់ និងរូបរាងរបស់នាងនៅតែអស្ចារ្យដូចកាល​នៅលីវ។ លើសពីនេះ កេរ្តិ៍ឈ្មោះ​របស់​តារា​រូបនេះ ​ក៏មិនបានធ្លាក់ចុះ ហើយ​រឹតតែខ្លាំងលើសមុន ក្រោយសម្រាក​អស់​ពេលដ៏យូរ​ក្នុង​វិស័យ​ដើរម៉ូដ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រៀមច្បង Anne Thongprasom បង្ហាញខ្លួនក្នុងរូបរាងថ្មី ប្លែកភ្នែកមហាជន (មានវីដេអូ)

ចុចអាន៖តួឯកស្រីរឿង “លួចស្នេហ៍លោកប្ដី” ថតជាមួយព្រះអង្គម្ចាស់ប្រ៊ុយណេ បង្កការចាប់អារម្មណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម