Connect with us

ព័ត៌មានជាតិ

១៥ថ្ងៃ មានយានយន្តជាង ១៩ម៉ឺនគ្រឿង ធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ឯតួលេខគ្រោះថ្នាក់មានត្រឹម ០,០០៤%

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញកំណត់ត្រាចំនួនយានយន្តចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានកើនឡើងដល់ជាង ១៩០.៣៤៦គ្រឿង ក្នុងរយៈពេល ១៥ថ្ងៃ ពោលគឺរាប់ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) ខណៈដែលករណីគ្រោះថ្នាក់មានត្រឹមតែ ០,០០៤% ប៉ុណ្ណោះ បើធៀបនឹងទំហំចរាចរណ៍ដែលបានកត់ត្រានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ អំឡុងពេលបើកឱ្យដំណើរការសាកល្បងនេះ ថ្ងៃដែលមានការរចរាចរណ៍មមាញឹកបំផុតគឺ ថ្ងៃទី១៥ ខែតុលា ជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ ហើយក៏ត្រូវនឹងថ្ងៃសៅរ៍ ចុងសប្តាហ៍ផងនោះ ចំនួនយានយន្តសរុប ២១.៧៩៨គ្រឿង ។

ក្រសួងបញ្ជាក់ថា ក្នុងចំណោមយានយន្តចំនួនជាង ១៩ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៥០៦ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំ ឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿន និងបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយសុខសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ២៣ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ២៣ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម