Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធទប់អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ កូរ៉េខាងជើង

បានផុស

នៅ

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិកត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដ៏មានសក្តានុពលជាច្រើន រួមទាំងការបង្កឡើងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏កំពុងប្រុងជើងការចំពោះប្រតិកម្មណាមួយដែលអាចកើតមានពីកូរ៉េខាងជើង លើសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនដែលចាប់ផ្ដើមនៅថ្ងៃចន្ទនេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៨ ខែតុលា ។

នាយសេនាធិការចម្រុះក៏និយាយផងដែរថា ទាហានអាមេរិកដែលឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងចូលរួមក្នុងសមយុទ្ធមួយចំនួនដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការទៅវិញទៅមក ។

កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីពីជាយក្រុងព្យុងយ៉ាង និងកាំភ្លើងធំប្រហែល ៩០ គ្រាប់ពីខេត្ត Kangwon ភាគអាគ្នេយ៍ឆ្ពោះទៅសមុទ្រជប៉ុន ហើយក៏បានបាញ់កាំភ្លើងធំប្រហែល ៣០០ គ្រាប់ចេញពីខេត្ត South Hwanghae ភាគនិរតីឆ្ពោះទៅសមុទ្រលឿង ខណៈកូរ៉េខាងជើង​បាន​ហៅ​វិធានការ​នេះថា​ជាការ​ព្រមាន ​ដល់​កូរ៉េខាងត្បូង​ក្នុង​ការ​ឆ្លើយតប​នឹង​ការបាញ់​កាំភ្លើងធំ​របស់​កូរ៉េខាងត្បូង ។

ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០១៨ ស្ដីពីការមិនបាញ់គ្រាប់កាំភ្លើងធំចូលទៅក្នុងតំបន់ការពារដែនសមុទ្រ ដែលបម្រើជាព្រំដែនសមុទ្រអន្តរកូរ៉េ ខណៈកូរ៉េខាងត្បូងបាននិយាយថា គ្រាប់កាំភ្លើងធំដែលបានបាញ់ដោយកូរ៉េខាងជើងកាលពីថ្ងៃសុក្របានធ្លាក់ចូលទៅក្នុងដែនទឹករបស់ភាគីកូរ៉េខាងជើង ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup បានព្រមានកាលពីថ្ងៃអាទិត្យថា ការបាញ់ផ្លោងរបស់កូរ៉េខាងជើងអាចជាការចាប់ផ្តើមនៃការបង្កហេតុ ផ្អែកលើសេណារីយ៉ូដែលបានរៀបចំទុកជាស្រេច ហើយកូរ៉េខាងត្បូងក៏នឹងឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការបង្កហេតុណាមួយរបស់កូរ៉េខាងជើងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មិនខ្វល់រឿងដាក់ទណ្ឌកម្ម, កូរ៉េខាងជើង បន្តបាញ់កាំភ្លើងធំ និងយន្តហោះ​ចម្បាំង ក្បែរព្រំដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៦ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៥ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម