Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលបន្តអំពាវនាវស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យពន្យារពេលសង និងបន្ថយការប្រាក់​ដល់ពលរដ្ឋក្រីក្រ

បានផុស

នៅ

រាជរដ្ឋាភិបាល បានបន្តអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យពន្យារពេលសង និងបន្ធូរបន្ថយការប្រាក់ដល់ពលរដ្ឋក្រីក្រ ដែលកំពុងប្រឈមបញ្ហាជីវភាពប្រចាំថ្ងៃ ក្នុងវិបត្តិកូវីដ-១៩ និងគ្រោះទឹកជំនន់។ ការអំពាវនាវរបស់រាជរដ្ឋាភិបាល តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បានលើកឡើង ដូច្នេះថា «ប្រជាជនប្រមាណជាង ២ម៉ឺនគ្រួសារ ដែលត្រូវបានទទួលការអន្តរាគមន៍ ស្បៀង ពូជ ការវាយតម្លៃទាក់ទងនឹងជំនួយសង្គម ត្រូវផ្តល់ឱ្យពួកគាត់ប៉ុន្មានខែទៀត ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ យោគយល់ចំពោះពួកគាត់ ដោយពន្យារពេលសង បន្ថយការប្រាក់ រៀបចំឥណទានឡើងវិញ។ សូមឱ្យលោក ជា ចាន់តូ ធ្វើការបន្តទៅលើរឿងនេះ»។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា មន្រ្តីត្រូវចុះពង្រាយជួយប្រជាពលរដ្ឋ។ ឆ្នាំនេះ ខុសពីឆ្នាំ ២០២០។ ឆ្នាំ ២០២០ ខេត្តនៅផ្នែកខាងក្រោមមួយចំនួន មិនរងគ្រោះធ្ងន់ធ្ងរពេកទេ គឺមានតែខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ប៉ុណ្ណោះ។ តែឆ្នាំនេះ ផលប៉ះពាល់ពង្រាយពេញប្រទេស ខេត្តណាក៏រងគ្រោះ ជាពិសេសគ្របដណ្ដប់លើ ២០ ខេត្តរាជ​ធានី។ នេះជាការបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

បើតាមសម្តេច រាជរដ្ឋាភិបាល មានគម្រោងដាក់បញ្ចូលពលរដ្ឋក្រីក្រប្រមាណ ៦០ម៉ឺនគ្រួសារបន្ថែមទៀត ជាមួយនឹង ៧០ម៉ឺនគ្រួសារ ដែលកំពុងទទួលផលប្រយោជន៍ស្រាប់ ពីវិបត្តិកូវីដ ដែលត្រូវបើកបីខែបន្ត ហើយក៏ត្រូវអន្តរាគមន៍ ពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ មានសរុបជាង ២លាននាក់ អំពីផលប៉ះពាល់ដោយសារអតិផរណាផងដែរ។

សម្តេចតេជោ មានប្រសាសន៍ថា «យើងត្រូវវាយតម្លៃភ្លាម ក្នុងចំណោម ៦០ម៉ឺនគ្រួសារ ដែលយើងគ្រោងជួយ ត្រូវបញ្ចូល២ម៉ឺនគ្រួសារ ដែលងាយរងផលប៉ះពាល់នៅជនបទ ស្មើនឹង ១៨ភាគរយ ដែលត្រូវជួយបន្ទាន់ មុនទៅកន្លែងដទៃ»។

យើងត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋរបស់យើង កុំទុកឱ្យប្រជាពលរដ្ឋរបស់យើងអត់ឃ្លាន ដោយយើង​មិនបានដឹង ហើយមិនបានដោះស្រាយ ត្រូវធ្វើកិច្ចការងារនេះឱ្យបាន ដែលជាការចង្អុលបង្ហាញរបស់ខ្ញុំ។ នេះជាការបញ្ជារបស់សម្តេចតេជោ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៥ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម១១ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម