Connect with us

ព័ត៌មានជាតិ

កម្មវិធីប៊ីបបានពង្រីកវិសាលភាពដល់១៤រាជធានីខេត្តដើម្បីជួយបង្រៀនជំនាញដល់យុវជនក្រៅសាលា និងងាយរងគ្រោះនៅកម្ពុជា

បានផុស

នៅ

កម្មវិធីសមមូលកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតដែលហៅកាត់ថា (ប៊ីប-BEEP)ដែលបង្កើតឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូបានពង្រីកវិសាលភាពរបស់ខ្លួនដល់១៤ខេត្ត
រាជធានីដើម្បីជួយបណ្ដុះបណ្ដាលជំនាញបន្ថែមទៀតដល់យុវជននៅក្រៅសាលានិងយុវជនដែលងាយរងគ្រោះនៅកម្ពុជាឱ្យទទួលបានការងារសមរម្យនិងប្រកបដោយផលិតភាពខ្ពស់។

ប្រទេសកម្ពុជាបានអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងទសវត្សកន្លងមកនេះ។ តែទោះជាយ៉ាងណា យុវជននៅមានភាពខ្លះខាតជំនាញ និងសមត្ថភាពដើម្បីបំពេញតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត។ ការបោះបង់ការសិក្សានៅ តែជាការប្រឈមដ៏សំខាន់មួយនាពេលបច្ចុប្បន្នជាពិសេសនៅកម្រិតមធ្យមសិក្សាបឋមភូមិ ដោយកត្តាសេដ្ឋកិច្ចជាមូលហេតុ ចម្បង។

ដោយសារភាពក្រីក្រ វិសមភាពយេនឌ័រ ពិការភាព និងទីតាំងភូមិសាស្ត្រក្រុមយុវជនងាយរងគ្រោះច្រើនតែប្រឈមនឹងហានិភ័យបោះបង់ការសិក្សា។ ជាមួយគ្នានេះដែរ ដោយសារកង្វះគុណវុឌ្ឍិ និងជំនាញដែលចាំបាច់ យុវជនជា
ច្រើនមិនអាចទទួលបានឱកាសការងារសមរម្យ។ ដោយមើលឃើញបញ្ហានេះទើបកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតបានចាប់ផ្តើមអនុវត្តដើម្បីដើម្បីផ្តល់ជូនជនក្រៅសាលានូវ ការអប់រំជាមូលដ្ឋាន និងឱកាសអភិវឌ្ឍជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូចេញផ្សាយកាលពីថ្ងៃទី១៦តុលាថាក្រសួងកងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ នឹងរៀបចំព្រឹត្តិការណ៍ផ្លូវការមួយដើម្បីបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការបញ្ចូលមណ្ឌលសិក្សាប៊ីបថ្មីចំនួន៤ទីតាំងនៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។

ការបើកមណ្ឌលសិក្សាថ្មីបានបង្កើនចំនួនមណ្ឌលសិក្សា ប៊ីប ចំនួន២៦ទីតាំងក្នុង១៩ ខេត្តក្រុង ដើម្បីបានធានាថា យុវ​ជននៅក្រៅសាលា និងយុវជនដែលងាយរងគ្រោះកាន់តែច្រើនក្នុងប្រទេសកម្ពុជាទទួលបានឱកាសជាមូលដ្ឋានដើម្បីបន្តការបណ្ដុះបណ្ដាលជំនាញបន្ថែមទៀត និងដើម្បីគាំទ្រពួកគេឱ្យទទួលបានការងារប្រកបដោយ ផលិតភាពខ្ពស់។

សេចក្តីប្រកាសព័ត៍មានដដែលបានបន្តថាដោយសារភាពក្រីក្រជាកត្តាចម្បងដែលជំរុញឱ្យមានការបោះបង់ការសិក្សានៅក្នុងប្រទេសកម្ពុជា យុវជនដែលនៅក្រៅសាលាភាគច្រើនបម្រើការងារពេញម៉ោងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបស់ពួកគេ។
ទម្រង់នៃការសិក្សាតាមទូរសព្ទដែលមានភាពបត់ បែនបានតាមរយៈកម្មវិធីប៊ីបផ្តល់ឱកាសឱ្យសិស្សបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិរបស់ពួកគេតាមរយៈវគ្គសិក្សា តាមអ៊ិនធឺណិតដោយឥតគិតថ្លៃ និងមិនរំខានដល់ការងារពេញម៉ោងរបស់ពួកគេ។ អ្នកសិក្សាដែលបានបញ្ចប់កម្មវិធីនេះ នឹងទទួលបានវិញ្ញាបនបត្រសមមូលថ្នាក់ទី៩ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលអាចឱ្យពួកគេចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដា វិជ្ជាជីវៈ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈឬនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនៃក្រសួងអប់រំ យុជននិងកីឡា។ មណ្ឌលសិក្សាប៊ីប បានបំពាក់សេវាអ៊ិនធឺណិតនៅលើបន្ទះកុំព្យូទ័រ និងកុំព្យូទ័រដើម្បីគាំទ្របន្ថែមដល់អ្នកសិក្សា ដែលមិនមានលទ្ធភាពប្រើប្រាស់ទូរសព្ទ័វ័យឆ្លាតឬកុំព្យូទ័រផ្ទាល់ខ្លួន ។

ជាមួយគ្នានេះដើម្បីបង្កការងាយស្រួលដល់អ្នកសិក្សា អ្នកសម្រ សម្រួលសរុបចំនួន៥០ នាក់ ដែលមានពីរនាក់សម្រាប់មជ្ឈមណ្ឌលសិក្សានីមមួយៗ ត្រូវបានជ្រើសរើស និងទទួលបានការ បណ្តុះបណ្តាលដើម្បីណែនាំ និងជួយគាំទ្រដល់អ្នកសិក្សា។ ចាប់តាំងពីបើកមណ្ឌលសិក្សាដំបូងក្នុងឆ្នាំ ២០១៩អ្នកសិក្សាជាង ១៥០០ នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីប៊ីបនេះ។ ជាមួយគ្នានេះដែរកម្មវិធីប៊ីបបានទទួលជោគជ័យក្នុងការបង្កើតភាពជាដៃគូសាធារណៈ និងឯកជន
ក្នុងការគាំទ្រការអនុវត្ត និងពង្រីកវិសាលភាព,ដើម្បីជំរុញអាទិភាពវិស័យអប់រំជាងរបស់កម្ពុជា។

ដោយមានការគាំទ្រពីក្រុមហ៊ុនទូរគមនាគមន៍ ក្នុងការផ្តល់ឧបករណ៍សិក្សានិងសេវាអ៊ិនធឺណិតយុវជនដែលនៅក្រៅសាលាកាន់តែច្រើនបានសិក្សាតាមកម្មវិធីធីបគ្រប់ពេលវេលាគ្រប់ទីកន្លែង។ ការគាំទ្រពីដៃគូវិស័យឯកជនពិតជាមានសរៈសំខាន់ណាស់ក្នុងការជំរុញការអប់រំឌីជីថលនៅកម្ពុជាដើម្បីគាំទ្រយុវជនកម្ពុជាមានជំនាញឌីជីថលដែលជាជំនាញដ៏សំខាន់មួយសម្រាប់សវត្សរ៍ទី ២១។

បច្ចុប្បន្ននេះកម្មរវិធីប៊ីប ស្ថិតក្នុងដំណាក់កាលពង្រីកវិសាលភាពដើម្បីបង្កើនបញ្ចប់ការអប់រំជាមូលដ្ឋាន និងអភិវឌ្ឍធនធាន មនុស្សក្នុងការគាំទ្រដល់គោលដៅរបស់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមានចំណូលធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ការពង្រីកនេះរួមមានការដាក់ឱ្យដំណើរការកម្មវិធីប៊ីបទូទាំងប្រទេសពង្រឹងសមត្ថភាពអ្នកសម្របសម្រួលក្នុងការផ្តល់ការប្រឹក្សាអំពីអាជីវកម្មនានាដល់អ្នកសិក្សា និងការកែលម្អលទ្ធភាពទទួលបានការសិក្សាសម្រាប់យុវជនដែលមានពិការភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម