Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើឱ្យអាល្លឺម៉ង់ជួយលើគម្រោងសុខាភិបាលធំៗថ្មីចំនួនពីរបន្ថែមទៀត

បានផុស

នៅ

កម្ពុជាបានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ជួយលើគម្រោងវិស័យសុខាភិបាលធំៗថ្មីចំនួនពីរបន្ថែមទៀតដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចពិភាក្សាទ្វេភាគី លើវិស័យសុខាភិបាលរវាងក្រសួងសុខាភិបាលកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កាលពីរសៀលថ្ងៃទី១៧ ខែតុលា នៅទីស្តីការក្រសួង លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋ​លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានដាក់ស្នើសុំគម្រោងទៅភាគីអាល្លឺម៉ង់ចំនួនពីរគម្រោងរួចហើយ គឺគម្រោងគាំពារសុខភាពសង្គម ជាជំនួយបច្ចេកទេស និងគម្រោងសុខភាពតែមួយ (One health) ជាជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកស្រីបានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង​តាមរយៈអង្គការ GIZ (ជីអាយហ្ស៊ិត) ដែលបានជួយកម្ពុជាតាំងពីឆ្នាំ១៩៩៤ លើការកសាងសមត្ថភាពមន្រ្តីសុខាភិបាល និងកម្មវិធីគាំពារសុខភាពសង្គមនៅខេត្តកំពង់ធំ កំពត និងកែប ព្រមទាំងធនាគារអភិវឌ្ឍអាល្លឺម៉ង់(KfW)។

លោក Udo Weber ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធនៃ​សាធារណ​រដ្ឋ​សហព័ន្ធអាល្លឺម៉ង់ បានថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួងសុខាភិបាល ដែលបានសហការសម្របសម្រួល និងគាំទ្រអង្គការ​ជា​ដៃគូ​របស់​អាល្លឺម៉ង់​ក្នុង​ការអនុវត្តគម្រោងនានា ជាពិសេសគម្រោង​លើក​កម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល។

នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ​ក៏បានពិភាក្សាអំពីកិច្ចសហការបន្ត ជាពិសេសទៅលើគម្រោងពីរគឺ គម្រោង​គាំពារ​សុខ​​ភាព​សង្គម និងគម្រោងសុខភាពតែមួយ (One health) ដែលនឹងត្រូវ​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះយោ​បល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹង​ប្រព្រឹត្តិ​ទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ កិច្ចពិភាក្សាទ្វេភាគីបានបញ្ចប់ដោយលទ្ធផលគួរជាទីមោទនៈក្នុងស្មារតីសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម