Connect with us

សន្តិសុខសង្គម

កុមារី​ត្រូវបាន​គេរំលោភ​តាំងពីអាយុ ៩ ឆ្នាំ ​សុំការផ្ដល់យុត្តិធម៌​ពីតុលាការខេត្តកំពង់ធំ​

បានផុស

នៅ

កុមារី ស.ភ រស់នៅភូមិទួលគ្រើស ឃុំទួលគ្រើស ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ទទូចដល់​ស្ថាប័ន អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ចំពោះករណីជនសង្ស័យឈ្មោះ ញ៉ូត ញាន ហៅ យក្ស អាយុ៣៤ ឆ្នាំ ត្រូវជាបងថ្លៃ បានធ្វើសកម្មភាពរំលោភ និងគំរាមកំហែងសម្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះ ស.ភ ភេទស្រី ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ថា ជនសង្ស័យឈ្មោះ ញ៉ូត ញាន បានចាប់រំលោខ្លួនដំបូងនៅអាយុ ៩ឆ្នាំ នៅឆ្នាំ២០១៩ ក្នុងពេលដែលជនសង្ស័យខាងលើទៅលើកត្រីនៅអូរក្បែរផ្ទះ ហៅខ្លួនឲ្យកាន់ធុងសម្រាប់ដាក់ត្រីឲ្យ ក្រោយពីលើកត្រីរួចរាល់ឈ្មោះ ញ៉ូត ញាន​បានចាប់ផ្តើមធ្វើសកម្មភាព​ចាប់រំលោភរហូត​បាន​សម្រេច និងគំរាមសម្លាប់ចោលបើហ៊ានប្រាប់ទៅទៅណាផ្សេងទៀត។

ដោយមានសេចក្តីខ្លាចកុមារី ស.ភ រស់នៅជាមួយអ៊ុំ ទ្រាំលាក់រឿងនេះរហូត ក្នុងសភាពភ័យខ្លាច មិនឲ្យអ្នកផ្សេងដឹងនោះទេ។ រហូតដល់ឆ្នាំ២០២២ ឈ្មោះ ញ៉ូត ញាន ហៅ យក្ស បានប៉ុនប៉ងរំលោភ ចំនួន៣ ដង រហូតបានសម្រេច។

កុមារី ស.ភ ប្រាប់អ្នកសារព័ត៌មានបន្ថែមថា លើកទី១ នៅខែសីហា ឆ្នាំ២០២២ ឈ្មោះ ញ៉ូត ញាន បានប៉ុនប៉ងចាប់រំលោភខ្លួន នៅពេលដែលខ្លួនកំពុងបេះជី​នៅក្រោយផ្ទះ​​ពេលកំពុងបេះ ស្រាប់តែឈ្មោះ ញ៉ូត ញាន បានចាប់អោបពីក្រោយ ហើយខ្លួន​បាន​រើបំរាស់ ស្របពេលមានអ្នកភូមិដើរមកផងនោះឈ្មោះ ញ៉ូត ញាន បានប្រលែង។

លើកទី២ នៅម៉ោងប្រហែ ៨ យប់ ក្នុងខែសីហា ដដែល នៅពេលដែលកំពុងឲ្យបាយឆ្កែ ម្តងទៀត ប៉ុន្តែត្រូវបានអ៊ុំស្រី ដែលខ្លួនរស់នៅជាមួយជាមួយចុះពីលើផ្ទះមក ធ្វើឲ្យជនសង្ស័យ រត់ចេញទៅវិញ។ ដោយសារមានភាពខ្មាស់អៀន ការគំរាមកំហែង និងជាប់សាច់ញាត (បងថ្លៃជីដូនមួយ) ខ្លួនមិនទាន់ហ៊ានប្រាប់ទៅអ៊ុំស្រីរបស់ខ្លួននោះទេ ព្រោះខ្លាចអ៊ុំស្រីមិនជឿផង និងខ្លួនគ្មានម្តាយជាទីពឹងរស់នៅជាមួយផង ក៏ប្រឹងលាក់ទុកបន្តទៀត។

រហូតដល់ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២២ ឈ្មោះ ញ៉ូត ញាន បានធ្វើការចាប់រំលោភ នៅក្នុងតូបកាត់សម្លៀក​បំពាក់របស់បងស្រីជូនដូនមួយ ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យរហូតបានសម្រេច។

លោកស្រី ចឹង ហៀង ម្តាយចិញ្ចឹម (អ៊ុំស្រីបង្កើត) បញ្ជាក់ថា កុមារីនេះលោកស្រីបានចិញ្ចឹម​តាំងពីអាយុ ៤ឆ្នាំមកម្លេះ គឺក្រោយពេលដែលម្តាយឪពុកបង្កើតបានផ្ញើរ និងចំណាកស្រុក​នៅប្រទេសថៃ ព្រោះជីវភាពក្រលំបាក បើគិតទៅគាត់ស្រឡាញ់ និងចាត់ទុកជាកូន​បង្កើតរបស់​ខ្លួនទៅហើយ។

លោកស្រីបន្តថា ក្នុងកន្លងមកប្រហែលពីរ ឬបីខែមុនកើតហេតុជនរងគ្រោះតែងតែ សម្តែងនូវការមិនពេញចិត្តនៅពេលឃើញមុខ ឬហូបបាយជាមួយជនសង្ស័យ ប៉ុន្តែលោកស្រី​តែងតែ​ប្រាប់ទៅក្មួយស្រីថា កុំធ្វើដូច្នេះ ព្រោះជាបងប្អូននឹងគ្នា។ មិនតែប៉ុណ្ណោះ ពេលខ្លះក្មួយស្រី​ដែលជា​ជនរងគ្រោះ ជេរជនសង្ស័យ អាក្រក់ស្តាប់ លោកស្រីក៏តែងតែណែនាំជាមិនឲ្យនិយាយ​ស្តីពាក្យ​មិនសមរម្យដាក់បងនោះឡើយ។

លោកស្រីបន្ថែមថា លោកស្រីមិនដែលបានចាប់អារម្មណ៍ និងសង្ស័យនោះទេ ព្រោះប្រពន្ធរបស់ ញ៉ូត ញាត គឺក្មួយស្រីបង្កើតរបស់លោកស្រីមានមុខរបរជាគ្រូបង្រៀន រស់នៅផ្ទះទល់មុខគ្នា ឆ្លងកាត់ទៅមក ដូចផ្ទះតែមួយ ហើយឈ្មោះ ញ៉ូត ញាត មានមុខរបរជាងជួសជុល គោយន្ត ទ្រាក់ទ័រ មិនសូវចេះផឹកស៊ីនោះទេ។

លោកស្រីបន្ថែមថា លោកស្រីបានដឹងដំណឹងនេះ ពីសិស្សសាលាដែលត្រូវជាមិនមិត្តភ័ក្តក្មួយស្រី មកលួចប្រាប់ព្រោះ ក្មួយលោកស្រី ប្រាប់មិត្តភ័ក្តឲ្យជួយ។ ក្រោយពីដំណឹងនេះ លោកស្រីបានផ្តឹងប៉ុស្តិ៍នគរបាលដើម្បីស្វែងរកយុត្តិធម៌ ការពារជនសង្ស័យធ្វើបាបបន្តទៀត។ ចាប់តាំងពីជនសង្ស័យត្រូវបានឃាត់ខ្លួនមកក្មួយស្រីបានទៅរៀនធម្មតា និងហាក់ដូចជាមានអាការៈល្អប្រសើរជាងមុន។

លោកស្រី ចឹក ហៀ ស្នើរទទួចដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ផ្តល់យុត្តិធម៌ដល់​ក្មួយស្រីកំសត់ ដាក់ទោសជនសង្ស័យទៅតាមច្បាប់ដោយសុក្រឹត្របំផុត។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តុះអាសន្ន និងក្រោមការស៊ើបសួរពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំជាងមួយខែគិតចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ មកម្ល៉េះ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៥៦ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៥៧ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៥៨ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម