សន្តិសុខសង្គម
អាជ្ញាធរខណ្ឌច្បារអំពៅ ណែនាំអ្នកលក់ដូរត្រូវបញ្ឈប់ការរំលោភចិញ្ចើមផ្លូវ
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ដោយទទួលបានបញ្ជាពីលោកអភិបាលខណ្ឌឲ្យដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ខណៈដែលបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្តរំលោភយកចិញ្ចើមផ្លូវដាក់លក់ឥវ៉ាន់។

តាមប្រភពពីលោក យី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា នេះថា ខណៈដែលកម្លាំងចម្រុះកំពុងរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ថាមកដល់ថ្ងៃនេះ គឺអាជ្ញាធរបានចុះមកអនុវត្តន៍នូវលិខិតជូនដំណឹងដល់អ្នកលក់ដូរលើចិញ្ចើមផ្លូវដែលពុំគោរពតាមការជូនដំណឹងពីសាលាខណ្ឌ។

លោក យី ធីរ៉ាត់ បានបន្តថា អាជ្ញាធរមិនបានប្រើអំពើហិង្សាឡើយ គឺទុកពេលឲ្យបងប្អូនលោកស្មក្រ័ចិត្តរុះរើ ឬលើកឥវ៉ាន់ចូលលក់ខាងក្នុងចៀសវាងយកមកដាក់លក់លើចិញ្ចើមផ្លូវបង្កឲ្យប៉ះពាល់ដល់ការធ្វើដំណើរ។ ប្រជាពលរដ្ឋបាន សំដែងនូវក្តីត្រេកអរពេលអាជ្ញាធរខណ្ឌច្បារអំពៅ ដែលចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តាសង្កាត់ទាំង៨ក្នុងមូលដ្ឋានខណ្ឌ ខណៈដែលកំណើនយានយន្តកើនឡើងដូចរាល់ថ្ងៃនេះ៕
អត្ថបទ៖ នរា




-
សន្តិសុខសង្គម៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់